លោក​ ហ៊ុន សែន​ អំពាវ​នាវ​​ឲ្យ​​អ្នក​ពាក់​ព័ន្ធ​ រួម​​គ្នា​​លុប​បំបាត់​​អំពើ​ពុករ​លួយ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៣ កញ្ញា ២០១៤) ៖ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន​សែន បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​រួមមានៈ​វិស័យ​រដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល និង​បណ្តាល​ក្រុមហ៊ុន នានា​ត្រូវ​រួម​សហការ​គ្នា លុប​បំបាត់​អំពើពុករលួយ នៅក្នុង​ប្រទេស​។

ប្រមុខ​រដ្ឋាភិបាល​ថ្លែង​អំពាវនាវ​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ ប្រចាំ​តំបន់​លើក​ទី​៨ នៃ​គំនិត​ផ្តួចផ្តើម ប្រឆាំង​អំពើពុករលួយ របស់​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និង​អង្គការ​សហប្រតិបត្តិកា​រ សេដ្ឋកិច្ច និង​អភិឌ្ឍន៍ នៅ​សណ្ឋាគារ អ៊ិន​ធឺ​ខុន ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា​នេះ​។

ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន​សែន បាន​ជំរុញ​ដល់​រដ្ឋមន្ដ្រី តាម​ក្រសួង​នានា ត្រូវ​ដុស​ខាត និង​ដុស​ក្អែរ​មន្ត្រីក្រោមឱវាទ ដើម្បី​រួមគ្នា​លុបបំបាត់ អំពើពុករលួយ ចេញ​ឲ្យអស់​ពី​សង្គម​កម្ពុជា​៕

a

 

Related Articles

Back to top button
Close
Close