ផឹក​ស៊ី​​ជា​មួយ​គ្នា​​គ្រា​ន់​តែ​​រឿង​​ជុល​​កែវ​​ច្រឡំ​​សង្សារ​​ទាញ​​ដប​​ស្រា​វាយ​​ក្បាល​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៣ កញ្ញា ២០១៤) ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ ក្រុមយុវជន ប្រុស​ស្រី​ប្រមាណ​ជិត ២០​នាក់ បាន​ចូល​ផឹកស៊ី​ក្នុង​ភោជនីយ៍ដ្ឋាន​យីហោ អង្គរ​ថោ​ន ហើយ​ពេល​ស្រវឹង​បាន​ទាល់​សម្តី​គ្នា​រហូត​ផ្ទុះ​ហឹ​ង្សា យក​ដប ស្រា​វាយ​ក្បាល​គ្នា​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង នឹង​បណ្តាលអោយ​អ្នកខ្លះ​រងរបួស នឹង​ខ្លះទៀត​រត់ចេញ​ពី​ក្នុង​ហាង​គេ​ខ្លួន​បាត់ស្រមោល​អស់ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២​នឹង ៣០​នាទី​យប់​ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង​ហាង អង្គរ​ថោ​ន ផ្លូវ​លេខ ៤៣២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​ ​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នករត់​តុ​ក្នុង​ហាង​ខាងលើ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បាន សង្កេតឃើញ​មាន​យុវជន ប្រុស​ស្រី​ប្រមាណ​ជិត ២០​នាក់ បាន​ចូលមក​ផឹកស៊ី ក្នុង​តុ​ជាមួយគ្នា ដោយបាន​ផឹកស៊ី និយាយ​លេង​យ៉ាង​សប្បាយ សើច​ស្អា​ក​ស្អា​យ​ពេញ​ក្នុង​ហាង ។

លុះដល់​ម៉ោង​កើតហេតុ​មាន​យុវជន​ម្នាក់ បាន លើក​កែវស្រា​សុំ​ជុល​ជាមួយ​នារី​ម្នាក់​ជា​សង្សារ​របស់​អ្នកផ្សេង ដូច្នេះ​យុវជន​ត្រូវជា​សង្សារ​របស់​នារី​រូបនោះ​ឃើញ មានការ​អន់ចិត្ត ក៏បាន​និយាយ​ឌឺដង​សម្តី​ដាក់គ្នា​ទៅវិញទៅមក បាន​ប្រមាណ​១០​នាទី​ស្រាប់តែ​ផ្ទុះ​ហឹ​ង្សា ក្នុង​តុ​របស់​ពួកគេ ដោយ​ទាល់​ពាក្យសម្តី​ជជែក​គ្នា​ខ្លាំង​ផ្អើល​ពេញ​ក្នុង​ហាង​រហូត​ធ្វើអោយ​ភាគី​ទាំង ២ ទ្រាំ​មិនបាន ក៏​ស្ទុះ​យក​ដប​ស្រា​វាយ​គ្នា​ទៅវិញទៅមក បណ្តាលអោយ​ភាគី​ម្ខាង​រងរបួស​ធ្ងន់​ស្រាល នឹង​ភាគី​ម្ខាង​ទៀត​នាំ គ្នា រត់​ចេញពី​ក្នុង​ហាង​យក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​អស់​តែម្តងទៅ​។​ ​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែង នឹង​បាន​នាំខ្លួន​យុវជន​ប្រុស​ស្រី ចំនួន ៥​នាក់ យកទៅ​ធ្វើការ​សាកសួរ​ជុំវិញ​បញ្ហា​បង្ក​ទ​ម្លោះ រហូត​វាយ​គ្នា​របួស​ក្បាល នឹង​ដៃជើង​បែបនេះ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​យុវជន​ម្នាក់​ដែល​រងរបួស​បែកក្បាល​បាន​និយាយថា ដំបូង​ឡើយ​ខ្លួន​គ្រាន់តែ​សុំ​ជុល កែវ ជាមួយ​នារី​ម្នាក់​ជា​សង្សារ​របស់គេ​តែ​ប៉ុ​ណ្តោះ ដោយសារ​យល់ថា​ជា​មិត្ត​រួម​តុ ហើយ​មិនដឹងថា​យុវជន​ម្នាក់​ជា​សង្សារ​របស់​នារី​នោះ​ខឹង​ស​ម្ប៉ា​នឹង​រូប​ខ្លួន​ឡើយ ស្រាប់​បាន​មួយសន្ទុះ​ទើប​កើតមាន​ការប្រតាយប្រតប​គ្នា​តែម្តងទៅ​៕

d16141

 

Related Articles

Back to top button
Close
Close