ក្មេងប្រុសម្នាក់ ចាប់រំលោភ កុមារីអាយុ ៤ឆ្នាំបានសម្រេច រួចសម្លាប់ចោល
សារព័ត៌មាន Cambodia News/
ត្បូងឃ្មុំ (២០ សីហា ២០១៤) ៖ ក្មេងប្រុសនិយាយមិនចេញ (តំឡាន់) អាយុ១០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីក្មេងប្រុសរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភលើកុមារី អាយុ៤ឆ្នាំម្នាក់ បានសម្រេច ហើយសម្លាប់ចោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កុមារីរងគ្រោះ មានឆ្មោះ ហាក់ ស្រីអូន មានអាយុ៤ឆ្នាំ មានទីលំនៅ ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនបង្ក អាយុជាង ១០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បានធ្វើសកម្មភាព ចាប់រំលោភលើកុមារី បានសម្រេច ហើយសម្លាប់ចោល។
ប្រភពព័ត៌បានបញ្ជាក់ថា គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានករណីរំលោភរួចសម្លាប់ ចោលនោះទេ រង់ចាំការសាកសួរបន្ត៕