ករណីលោកផ្កាយពីរ សម្លាប់ប្រពន្ធនិងកូន កើតចេញពីរឿងប្រច័ណ្ឌលេង Facebook
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៣ សីហា ២០១៤) ៖ ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន រួចច្រកថង់ យកទៅបោះចោល នៅពេជ្រនិល កើតចេញពីរឿងប្រច័ណ្ឌប្រពន្ធ លេង Facebook ជាមួយយុវជននិស្សិតជប៉ុនម្នាក់។
ប្រភពបានឲ្យដឹងទៀតថា ពីរនាក់ប្តីប្រពន្ធ ដែលមានប្តីឈ្មោះ គឹម ម៉ារីនថា និងប្រពន្ធឈ្មោះ វ៉ា ដារី ដែលជាប្រពន្ធចុង ប៉ុន្តែមានការព្រមព្រៀង ពីប្រពន្ធដើមផងដែរ ហើយរស់នៅជាមួយគ្នា រហូតបានកូនស្រីម្នាក់អាយុ៦ឆ្នាំ។
ស្រាប់តែបុរសជាប្តី មានការប្រច័ណ្ឌ ពេលដែលដឹងថា ប្រពន្ធរបស់ខ្លួនលេង Facebook ជាមួយនិស្សិតជប៉ុនម្នាក់ ហើយបានសុំប្តីលែងលះ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
ពីរនាក់ប្តីប្រពន្ធនេះ ឈ្លោះប្រកែកគ្នាខ្លាំងណាស់ រហូតដល់យប់ថ្ងៃទី១៥កុម្ភៈ ប្តីមានការ ខឹង សម្បារហូតសម្លាប់ទាំងម្តាយនិងកូនស្រី រួចច្រកក្នុងថង់ ដាក់ក្នុងធុងទឹកកកធំ ប្រើឲ្យកូនប្រសាដឹកតាមរថយន្តឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកយកទៅទម្លាក់ ចោល នៅពេជ្រនិល។
រហូតដល់អំឡុងខែមីនា ឆ្នាំ២០១៤ ទើបមានធុំក្លិនស្អុយ ដឹងថា មានមនុស្សយកសព ២ នាក់ម្តាយ និងកូនដែលស្លាប់ស្អុយរលួយ មើលលែងស្គាល់ទៅហើយ។ ប៉ុន្តែពេល ដែលសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ រកឃើញមានបន្តោងជ័រមួយ ដែលជនរងគ្រោះ ស្រវាបេះបាននៅក្នុងបន្ទប់ ដាក់ចូលខោលីអូសពស្ត្រីជាប្រពន្ធចុង ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវជាប់រហូតមក៕