រលំ​អគារ​កម្ពស់ ​៦​ជាន់ ​នៅ​ថៃ ​ស្លាប់​ ៣​នាក់​ របួស ​១៩​នាក់​

សារព័ត៌មាន​ Cambodia News/

ថៃ (១២ សីហា ២០១៤) ៖ មនុស្ស ៣នាក់ បានស្លាប់ និង១៩នាក់ផ្សេងទៀត បានរងរបួសក្នុងហេតុបាក់រលំ អគារ​កម្ពស់​៦ជាន់មួយកន្លែង ដែល​កំពុង​សាងសង់ ស្ថិតនៅស្រុកថានីយាបូរី ខេត្តប៉ាទុមថានី កាលពី ល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤។ ក្នុង​ចំណោម​ជនរងគ្រោះនោះ មានពលករខ្មែរ និងមីយ៉ាន់ម៉ាផងដែរ ។

សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការបាក់រលំអគារនេះ បានកើតឡើង ខណៈ​កម្មករ​កំពុង​ធ្វើ​ការ​សាង​សង់​នៅជាន់លើគេបង្អស់ នៅវេលាម៉ោង ៤ និង៤០​នាទីល្ងាចថ្ងៃទី១២ ខែសីហា។ បើតាមបាងកកប៉ុស្តិ៍ យ៉ាងហោច​ណាស់​មាន​ជនរងគ្រោះ ៣នាក់ ជាពលរដ្ឋខ្មែរ និងមីយ៉ាន់ម៉ា ។

អាជ្ញាធរថៃ បានឲ្យដឹងថា មានកម្មករប្រមាណជា ៣០នាក់ ត្រូវអគាររលំសង្កត់លើ ហើយកម្មករ ១៩នាក់ត្រូវបាន យកចេញពីគំនរអគារ គិតត្រឹមម៉ោង ៨យប់ថ្ងៃម្សិល​មិញ៕

a

Related Articles

Back to top button
Close
Close