លោក នាយករដ្ឋមន្រ្តី អំពាវនាវឲ្យអាជ្ញាធរ យកចិត្តទុកដាក់ លើគ្រោះទឹកជំនន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ លោក នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តង បានអំពាវនាវដល់អាជ្ញាធរ ពាក់ព័ន្ធទាំងអស់បន្តតាមដាន និងយកចិត្តទុកដាក់ទៅលើគ្រោះទឹកជំនន់ ជាពិសេស គឺការតាមជួយសង្រ្គោះដល់ ជនរងគ្រោះ ទៅរកទីទួលសុវត្ថិភាព និងបញ្ចៀសពីហានិភ័យនានា។
ក្នុងឱកាសអញ្ជើញចែកសញ្ញាដល់និស្សិតសកលវិទ្យាវេស្ទើននៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី ០៤ សីហានេះ បានមានប្រសាសន៍ថា កម្ពស់ទឹកជំនន់ នៅក្នុងខេត្តស្ទឹងអាចនឹងចាប់ផ្តើមស្រកវិញ នៅថ្ងៃនេះហើយ។ តែនៅរាជធានីភ្នំពេញ កម្ពស់ទឹកអាចកើនឡើងលើសពី១០ ម៉ែត្រ។
លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លុវទឹកទាំងអស់ ត្រូវមានការប្រុងប្រ យ័ត្នឲ្យខ្ពស់ សម្រាប់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាអាជ្ញាធរមូល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែល ងាយនឹងរងគ្រោះ៕