មេដឹកនាំកំពូល គណបក្សទាំងពីរនិយាយថា កិច្ចប្រជុំលើនេះអាចបញ្ចប់ភាពជាប់គាំនយោបាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កក្កដា ២០១៤) ៖ កិច្ចប្រជុំកំពូល ស្វែងរកដំណោះស្រាយ លើបញ្ហានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់ហើយនៅវេលាម៉ោង១ និង ៥២នាទី រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ។ នៅក្នុងសន្និសីទព័ត៌មានរួមគ្នា បន្ទប់ពីកិច្ចប្រជុំត្រូវបានបញ្ជាប់ លោក ហ៊ុនសែន និង លោកសមរង្ស៊ី បានចាត់ទុការចរចាលើកនេះ ជាជោគជ័យដែលបញ្ចប់ជម្លោះក្រោយការបោះឆ្នោត ដោយ ហ៊ុន សែន បានប្រាប់អ្នកកាសែតថា ការចរចាទទួលបានជោគជ័យ ចំណែកលោក សមរង្ស៊ីវិញនិយាយថា ការចរចាលើកនេះអាចបញ្ចប់ជម្លោះក្រោយការបោះឆ្នោតបានហើយ។
ជាមួយគ្នានោះដែរលោកឡុងរី សមាជិកសភាជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ បាននិយាយថា សមាជិកសភារបស់គណបក្សសង្គ្រោះ និងសមាជិកម្នាក់ទៀតកំពុងត្រូវបានគេរៀបចំដោះលែងហើយបន្ទាប់ពីមានការសាកសួរ។ព័ត៌មាននៃការដោះលែងមនុស្សទាំង៨នាក់នោះ ត្រូវបានធ្វើឡើងជូនគ្នានឹងការបញ្ចប់នៃកិច្ចប្រជុំកំពូលនៅព្រឹទ្ធសភា៕