ជំនួប​កំពូល ​រវាង​លោក ហ៊ុន សែន​ និង ​លោក​ សម​ រង្ស៊ី​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ(២១ កក្កដា ២០១៤) ៖  យោងតាមសេចក្តីប្រកាសព័ត៌មាន របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង គណ​បក្ស​សង្គ្រោះជាតិ ចុះកាល​ពី​ថ្ងៃទី២០ កក្កដា​ បាន​ឲ្យ​ដឹង​ថា ការ​ចរ​ចា​ថ្នាក់​កំពូល​ រវាងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ​កម្ពុជា ​និងលោក សម រង្ស៊ី ប្រ​ធាន​គណ​បក្ស​សង្គ្រោះជាតិ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៩ : ០០ព្រឹក នៅ វិមានព្រឹទ្ធសភា។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នេះ បានឲ្យដឹងទៀត​ថា ក្នុងស្មារតី បង្រូបបង្រួមជាតិ ផ្សះផ្សាជាតិ នឹងឯកភាពជាតិ ដោយឈរលើគោលការគោរពផលប្រយោជ ន៏ ដ៏ឧត្ថុង្គឧត្ថម របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានឯកភាពគ្នា ដោះ​​ស្រា​យ​ប​ព្ចា​ប់​ន​យោ​បាយ​ ដែលកើតមានក្រោយបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ននេះ ដោយផ្នែកលើមូលដ្ឋាន នៃការព្រ​មព្រៀ​ងគ្នា​ជា​គោ​លកា​រណ៏​រ​វាង លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពិថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤៕

HUN-SEN-SAMRAINSY-FPM-2014

Related Articles

Back to top button
Close
Close