តារាចម្រៀង ពេជ្រ សោភាជួបទុក្ខធំព្រោះឪពុកទទួលអនិច្ចកម្មកាលពីយប់មិញ
សារព័ត៌មាន Cambodia /
ភ្នំពេញ (១៦ កក្កដា ២០១៤) ៖ តារាចម្រៀងល្បីឈ្មោះ របស់ផលកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ព្រោះតែឪពុកជាទីស្រលាញ់របស់កញ្ញា បានទទួលអនិច្ចកម្មទៅ កាលពីយប់មិញនេះ នៅម៉ោងប្រមាណជា ជាង៧ ដោយសាររោគាពាធ។
បន្ទាប់ពីឪពុកជាទីស្រលាញ់របស់នាង ទទួលអនិច្ចកម្មទៅ កញ្ញា ពេជ្រ សោភា បានសរសេរនៅលើ wall របស់ខ្លួនថា «ខ្ញុំស្រឡាញ់ពុកណាស់ ពុកជាបុរសដ៏អស្ចរ្យណាស់សម្រាប់កូន ជាតិក្រោយកូនចង់កើតជាកូនពុកទៀតសូមវិញ្ញាណក្ខន្ធពុកទៅកាន់ទីមួយដ៏អស្ចារ្យ និងអស់កង្វល់ជានិច្ច។
ជាមួយគ្នានោះដែរមិត្តភ័ក្រ ក៏ដូចជា Friend នៅក្នុង Facebook របស់កញ្ញា ពេជ្រ សោភា បាន សរសេរសាររំលែកទុក្ខ នឹងចូលរួមចំណែកសោកស្តាយក្នុងការបាត់បង់អ្នកមានគុណរបស់ នាង ដោយក្នុងសារនោះសរសេរថា «សូមលោកអ៊ំទៅឲ្យបានសុខ កាត់ចិត្តទៅគាត់បានទៅកាន់លោកខាងមុខហើយ សូមចូលរួមរំលែកទុក្ខផង។
កន្លងមក កញ្ញា ពេជ្រ សោភា បានប្រាប់ថា ឪពុករបស់នាងមានជំងឺនៅក្នុងខ្លួនប៉ុន្មានប្រភេទ ដែលពេទ្យអះអាងថា បណ្ដាលមកពីការជក់ថ្នាំខ្លាំង ស្លឹកសង្កែច្រើនផង និង ជរាភាពផង ខណៈជំងឺរបស់គាត់ មិនអាចធ្វើការវះកាត់បានទេ បានត្រឹមតែប្រើថ្នាំលេប ឬថ្នាំចាក់ប៉ុណ្ណោះ៕