មេ​ដឹក​នាំ ​កូរ៉េ​ខាង​ជើង​ ជំរុញ​ឲ្យ​កង​កម្លំាង ​ត្រៀម​វាយ​បក ​ទំាង​ពាក្យ​សម្តី​ និង​កម្លំាង​អា​វុធ​

សារព័ត៌មាន​ Cambodia News/

សេអ៊ូល (១០ កក្កដា ២០១៤) ៖  មេដឹកនំាប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឲ្យកងកម្លំាងយោធារបស់លោក ត្រៀមលក្ខណៈ ដើម្បីវាយបកទំាងពាក្យសម្តី និងកម្លំាងប្រដាប់អាវុធ ក្នុងពេលដែលភាពតានតឹង កំពុងកើត ឡើងនៅឧបទ្វីបកូរ៉េ។

យោងតាម សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០១៤ថា ការណែនាំឲ្យត្រៀមលក្ខណៈប្រយុទ្ធនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីល រយៈចម្ងាយជិតចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងត្បូងប្រទេសខ្លួន កាលពីដើមសប្តាហ៍នេះ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានផ្សាយ ដោយផ្អែកតាមការលើក ឡើងរបស់លោក គីមថា នឹងផ្តល់ការណែនាំសម្រាប់ការហ្វឹកហាត់ បាញ់គ្រាប់មីស៊ីល នៅភាគខាងលិចប្រទេស ប៉ុន្តែមិនបានបញ្ជាក់អំពីពេលវេលាពិតប្រាកដនោះទេ។

សារព័ត៌មាននោះ បានដកស្រង់សម្តីរបស់លោក គីម ដែលបាននិយាយថា «យើងគួរតែត្រៀមលក្ខណៈ ទំាង ពាក្យសម្តី និងកម្លំាងប្រដាប់អាវុធ ក្នុងពេលភាពតានតឹងកំពុងកើតឡើង»។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កូរ៉េខាងជើងជឿជាក់ថា កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន គឺគ្រាន់តែសម្រាប់ការពារប្រឆំាងនឹង នយោបាយ ចងសត្រូវរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន មកលើ កូរ៉េខាងជើងតែប៉ុណ្ណោះ៕

that-0260

Related Articles

Back to top button
Close
Close