វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទី៥ប្រកាសពីសមិទ្ធផលសំខាន់ៗ
Cambodia News
ថ្ងៃទី១០ ខែមិថុនា វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទី៥ដែលកំពុងបើកធ្វើនៅក្រុងChongqingបានប្រកាសពីសមិទ្ធផលសំខាន់ៗជាច្រើន រួមមានគំនិតផ្តួចផ្តើមនៃវេទិកា និងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើន ដូចជាប្រព័ន្ធផ្សព្វផ្សាយអូឌីយ៉ូ-វីដេអូកណ្តាល៣.០ដែលជាសមិទ្ធផលសំខាន់នៃការធ្វើឌីជីថលូបនីយកម្មនិងវៃឆ្លាតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងរបាយការណ៍ចំនួន៣ស្តីពីការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់CMGជាដើម។
លោកShen Haixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា “បញ្ញាសិប្បនិម្មិតត្រូវតែក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល”។CMGខិតខំប្រឹងប្រែងក្នុងការប្រែក្លាយសក្តានុពលធំនៃបច្ចេកវិទ្យាឱ្យទៅជាកម្លាំងផ្សព្វផ្សាយដែលផ្តល់ផលប្រយោជន៍ជាទូទៅ ដោយអញ្ជើញប្រព័ន្ធសារព័ត៌មានសកលចាប់ដៃជាមួយគ្នា ដើម្បីកសាងនិម្មាបនកម្មប្រព័ន្ធផ្សព្វផ្សាយបែបវៃឆ្លាតដែលបើកចំហ បរិយាប័ន្ន និងចែករំលែក ដើម្បីរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
វេទិកានេះក៏នឹងរៀបចំអនុវេទិកាចំនួន៤ ដូចជា “ចរន្តនៃភាពវៃឆ្លាតក្រោមក្រសែចក្ខុរបស់ប្រទេសសកលខាងត្បូង៖ស្តារភាពបរិយាប័ន្ន និងសច្ចយុត្តិធម៌”ជាដើម៕

