ឌុច សោភា សង្ស័យ ឧកញ៉ា តាមហួងហែងស្នេហ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៤) ៖ ការវិលត្រឡប់ មករកអាជីពសិល្បៈ ជាថ្មីម្តងទៀត របស់អតីតតារាសម្តែង រូបស្រស់មានងារ ជា អ្នកមេម៉ាយកូនមួយ អ្នកនាង ឌុច សោភា បានធ្វើឲ្យភ្ញាក់ផ្អើល ពេញពិភពសិល្បៈ ស្របពេលដែលរឿង ស្នេហាថ្មីៗ កំពុងតាមរុំព័ទ្ធរូបនាង នៅតែជាមន្ទិលនៅឡើយ ។
ចុងក្រោយនេះ ក្រោយពីបញ្ចប់ ចំណងអាពាហ៍ពិពាហ៍ ជាមួយអតីតស្វាមី កាលពីអំឡុងឆ្នាំ២០១២ ស្រាប់តែលេចឮដ៏រសើប ថាមាន ឧកញ៉ាម្នាក់ កំពុងតាមសុំស្នេហ៍ឌុច សោភា ប្រជែងបុរសវ័យកណ្តាលម្នាក់ អាណិកជនក្រៅ ប្រទេស ។
ផ្អែកតាមប្រភព ពីចង្កោមសិល្បៈ បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះគេតែង ឧស្សាហ៍ឃើញ អ្នកមេម៉ាយ ឌុច សោភា ជិះរថយន្ត Range Rover 2012 តម្លៃជាង១០ ម៉ឺនដុល្លារ ដោយមានអង្គរក្ស២នាក់ តាមការពារនាង ហើយអ្នកតាមការពារនោះ ត្រូវបានគេដឹងថា ជាអង្គរក្សផ្ទាល់ របស់ឧកញ៉ាម្នាក់ កំពុងតាមស្រឡាញ់អ្នកនាង ឌុច សោភា។
ប្រភពបាននិយាយបន្តថា តាមរយៈការបង្ហាញ ភាពស្តុកស្តម្ភ ទាំងរថយន្តស៊េរីទំនើប និង ការប្រើសប្រាស់ សម្ភារៈមានតម្លៃថ្លៃៗ ពីសំណាក់តារាសម្តែង នាង ឌុច សោភា ពេលនេះ បានក្លាយទៅជារឿងមួយ ដែលគេសង្ស័យថា ទំនងម្ចាស់ស្នេហ៍ បុរសទ្រព្យស្តុក ងារជាឧកញ៉ានៅពីក្រោយខ្នង នៃភាពហ៊ឺហារ ទាំងនេះ៕