មន្រ្តីក្រសួងព័ត៌មាន ចុះពិនិត្យបច្ចេកទេស ស្ថានីយវិទ្យុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ កក្កដា ២០១៤) ៖ មន្ត្រីនាយកដ្ឋានសោតទស្សន៍ នៃអគ្គនាយកដ្ឋានព័ត៌ចំនួន ៦រូប នឹងចុះធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខ ណៈបច្ចេកទេស និងប្រមូលទិន្នន័យនៅស្ថានីយវិទ្យុនានា នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ការចុះត្រួតពិនិត្យរបស់ក្រសួង ចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤៕