ប្រ​ជា​ពល​រដ្ឋ​ ជិត​ ១០០​នាក់ ​ពុល​នំ​បញ្ចុក​

សារព័ត៌មាន​​ Cambodia News/

កណ្តាល (៣០ មិថុនា ២០១៤) ៖ ប្រជាពលរដ្ឋ ជិត​១០០​នាក់ នៅ​ឃុំ​ពើត​ព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ បាន​ពុល នំ​បញ្ចុក ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយ​កើតហេតុ ។

ដោយសារតែ ថ្ងៃអាទិត្យ ជា​ថ្ងៃ​ឈប់ សម្រាក ពី​ការងារ ប្រជាពលរដ្ឋ នៅ ភូមិ​ឃុំ កើតហេតុ បាននាំគ្នា ធ្វើ​នំ​បញ្ចុក​ហូប ជាធម្មតា ស្រាប់តែ​ក្រោយ ពេល​ហូប ក៏មាន​អាកា​រៈ មិន​ស្រួលខ្លួន ក្អួតចង្អោរ ត្រូវបាន សមត្ថកិច្ច បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​។

យ៉ាងណាក៏ដោយ សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ​ប្រមាណ ៨០​ភាគរយ បាន​ធូ​ស្រាល​ឡើងវិញ​ខណៈ​សមត្ថកិច្ច ជំនាញ បាន​កំពុង​ចុះ​ពិនិត្យ​ករណីនេះ​៕

Pheak-00261

Related Articles

Back to top button
Close
Close