សុគន្ធ និសា ពំហ៊ានលាតត្រដាងស្នេហ៍ថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិថុនា ២០១៤) ៖ តារាចម្រៀងស្រគត់ស្រគំមានមន្តស្នេហ៍ សុគន្ធ និសា បានសាងស្នេហ៍រាប់ឆ្នាំជាមួយកវី សុខ ជំនោរ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ ពិពាហ៍ ហើយទីបំផុត ដើមស្នេហ៍មួយនេះ ក៏ ត្រូវរលាយសាបសូន្យទៅវិញ ដោយបន្សល់ នៅតែអនុស្សាវរីយ៍ស្នេហ៍ស្ទើររាប់មិនអស់ ទាំង ភាពផ្អែមល្ហែម ល្វីងជូរចត់ និងការជម្នះឧបសគ្គរួមគ្នាជាដើម ។
បន្ទាប់ពីផ្តាច់ចំណងស្នេហ៍រវៀងកវីសុខ ជំនោរ តារាឆោមស្រស់ សុគន្ធ និសា បានកាត់ផ្តាច់ថ្មីៗនេះបានលេច ឮនូវដំណឹងស្នេហ៍ថ្មី ដោយល្បីថា មានបុរសទ្រព្យស្តុក នៅអាមេរិក និងថៅកែ ធំៗ នៅស្រុកខ្មែរ ប្រជែងគ្នាចង់ភ្ជាប់និស្ស័យ ស្នេហ៍ជាមួយនាង ហើយនាចុងក្រោយនេះ កំពុងល្បីសុសសាយថា និសា បានរឹតចំណង ស្នេហ៍ជាមួយបុរសពោះម៉ាយកូនពីរ មានឋានៈ ខ្ពង់ខ្ពស់ ក្នុងសង្គម និងមានចម្ការកៅស៊ូរាប់រយ ហិកតារ នៅឯខេត្តកំពង់ចាម ទៀតផង ។
ប្រភពពីអ្នកសិល្បៈកៀកកិត ជាមួយសុគន្ធ និសា បានឱ្យដឹងថា និសា បាន ព្យាយាមជាខ្លាំង ក្នុងការជីកកប់ស្នេហ៍ចាស់ ជាមួយកវីអភ័ព្វស្នេហ៍ សុខ ជំនោរ ឱ្យរលុប អស់ពីបេះដូង ពោលគឺ ក្រៅពីប្រឹងលេង-សិល្បៈ បន្លប់ចិត្តនឹករឿងចាស់ និសា មិនចង់ ឱ្យមនុស្សនៅជុំវិញខ្លួន រំព្ញកពីឈ្មោះលោក សុខ ជំនោរ និងមិនចង់ជួបមុខលោកជំនោរ ឡើយ ។
ប្រភពដដែលបន្ថែមថា ពេលនេះ បេះដូង របស់និសា ពុំមែននៅរងាឯកាទៀតទេ គឺមាន ម្ចាស់ថ្មីមើលថែហើយ ដែលម្ចាស់បេះដូងថ្មី នោះ ជាបុរសពោះម៉ាយកូនពីរ មានទ្រព្យ សម្បត្តិស្តុកស្តម្ភ ជាប់សែស្រឡាយមន្ត្រីធំ និង មានដីចម្ការកៅស៊ូ រាប់រយហិកតារ នៅខេត្ត កំពង់ចាម ។ ប៉ុន្តែ សម្ព័ន្ធស្នេហ៍ថ្មីនេះ និសា ពុំ មានភាពក្លាហានក្នុងការលាតត្រដាងជាសាធារណៈឡើយ ៕