ជន​សង្ស័យ​៨​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿងញៀន​

ភ្នំពេញ ៖ កាលវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ អាជ្ញាធរមូលដ្ឋានសហការ ជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃរាជធានីភ្នំពេញបានចុះធ្វើប្រតិបត្តិ ការណ៍ ឆែកឆេរ លំនៅដ្ឋានមួយកន្លែងនៅជាប់ខាងក្រោយអង់តែនទូរទស្សន៍ជាតិកម្ពុជា ស្ថិតក្នុងភូមិទួលគោក ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៨នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ជនសង្ស័យចំនួន៨នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ ទី១ ឈ្មោះ សឹម ឆាយា ភេទ ប្រុស អាយុ៣៧ឆ្នាំ ទី២ ឈ្មោះ ហេង ទិត្យ ភេទប្រុស អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ងួន ពាង ភេទប្រុស អាយុ៤០ឆ្នាំ ទី៤ ឈ្មោះ អុន ថា ភេទប្រុស អាយុ៣០ឆ្នាំ ទី៥ ឈ្មោះ អ៊ុំ យឿន ភេទស្រី អាយុ៦១ឆ្នាំ ទី៦ឈ្មោះ លឹម បោឆែ ភេទប្រុស អាយុ១៧ឆ្នាំ ទី៧ ឈ្មោះ លី រ៉ាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៨ ឈ្មោះ អ៊ុលធា ភេទប្រុស អាយុ២២ឆ្នាំ។

វត្ថុតាងដែលបានរឹបអូសមួយចំនួនរួមមាន ទី១ ទូរស័ព្ទចំនួន៦គ្រឿង ទី២ វិទ្យុទាក់ទង ID ចំនួន១គ្រឿង ទី៣ ដំបងចំនួន១ ទី៤ ដែកកាច់ករម៉ូតូចំនួន១ ទី៥ ពូថៅចំនួន១ ទី៦ ដបជ័រ ភេទម៉ាកទឹកកកចំនួន៣កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងដែលអូសបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សី កែវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងរាជធា នីភ្នំពេញ ធ្វើការផ្ទន្ទាទោសតាមច្បាប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close