​ថៃ​​បដិសេធ​​បង្ខិត​បង្ខំ​​បណ្ដេញ​​ពល​ករ​​បរទេស​​ចេញ​ពី​​ប្រទេស​

សារព័ត៌មាន​ Cambodia News/

​ថៃ (១៧ មិថុនា ២០១៤) ៖ រដ្ឋាភិបាលយោធា​របស់​ថៃ​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​បង្ខិតបង្ខំ​ពលករ​បរទេស​ដែល​មក​ពី​ប្រទេស​ជិតខាង​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ នោះ​ឡើយ​ ប៉ុន្ដែ​ការ​ដែល​ពលករ​បរទេស​ចាកចេញ​នោះ​ក្នុង​ហេតុផល​ផ្សេង​ដាច់​ដោយឡែក​ ។​

​លោក​ Thanit​ Numnoi​ អគ្គនាយក​រង​នាយកដ្ឋាន​បុគ្គលិក​ បាន​ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​ថា​ ពលករ​ជា​ច្រើន​មក​ពី​ប្រទេស​ជិតខាង​ត្រូវ​បញ្ជូន​ឱ្យ​ត្រឡប់​ ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ដោយ​ ហេតុផល​ថា​ ពួក​គេ​អស់​សុពលភាព​នៅ​ ក្នុង​ការ​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ។​

​លោក​ Thanit​ Numnoi​ បញ្ជាក់​ថា​ នៅ​ក្នុងឆ្នាំនេះ​ ពលករ​មក​ពី​ប្រទេស​ កម្ពុជា​៦៧.៥២៩​នាក់​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ ត្រឡប់​ទៅ​ស្រុក​វិញ​ ដោយសារ​តែ​កិច្ច​ សន្យា​ជួល​អស់​សុពលភាព​។​ ចំណែក​ ពលករ​មក​ពី​មី​យ៉ា​ន់​ម៉ា​២៦៨.៥៧៩​ នាក់​ និង​មក​ពី​ប្រទេស​ឡាវ​៤៣.៧៣៩​នាក់​ក៏​ត្រូវ​បញ្ជូន​ឱ្យទៅ​វិញ​ផង​ដែរ​ ។​

​មាន​សេចក្ដីរាយការណ៍​ថា​ ពលករ​កម្ពុជា​ទាំង​ស្របច្បាប់​ និង​ខុសច្បាប់​១០០.០០០​នាក់​ក្នុង​ប្រទេស​ថៃ​បាន​ ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ដោយសារ​ តែ​ភ័យ​ខ្លាច​ការ​ចាប់​ឃាត់ខ្លួន​ ក៏​ដូច​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ដែល​ថា​ រ​ដ្ឋា​ភិ​បាល​យោធា​ថៃ​មាន​គម្រោង​បញ្ជូន​ ចេញ​ពលករ​បរទេស​ ដោយ​ស្ថានភាព​ សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ពុំ​មានការ​ រីក​ចម្រើន​ ៕

asbvjasb

 

Related Articles

Back to top button
Close
Close