កម្មករ​រោងចក្រ​អូសេ​អង់ ​ព្រ​មាន​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (០៩ មិថុនា ២០១៤) ៖ នៅ​ថ្ងៃ​ទី​០៩ មិថុនា នេះ​ កម្មករ​រោងចក្រ​អូ​សេ​អង់​ជាង ១០០០​នាក់ បាន​បន្ត​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅក្នុង​រោងចក្រដោយ​រងចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការ​ងារ និង​ក្រសួង​ពាក់ព័ន្ធ ដែល​ពួកគេ​បានដាក់​ញត្តិ​កាលពី​ថ្ងៃ​សុក្រ​។

លោក ឆេង ឈាន់ តំណាង​កម្មករ​រោងចក្រ​អូ​សេ​អ​ង់ មានប្រសាសន៍ថា កម្មករ​រោងចក្រ​ប្រមាណ ១៣០០​នាក់ បាន​ព្រ​មា​ន​​​ធ្វើ​បាតុក​ម្ម​​ជា​ទ្រង់​ទ្រាយ​ធំ នៅ​ថ្ងៃស្អែក បើ​ក្រសួង​ការងារ​នៅ​មិន​អាច​ដោះស្រាយ​ពី​បញ្ហា ដែល​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​ទេនោះ​។​

គូបញ្ជាក់ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់ (Ocean Garment) ដែល​ស្ថិតនៅ​ភូម​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​១៣០០​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ តាំងពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​មក ក្រោយពេល​ដែល​ភាគី​រោងចក្រ​បាន​ប្រកាស​ព្យួរ​ការងារ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ​។

កម្មករ​បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ពីរ​ចំណុច គឺ​ទី​១-​ផ្តល់​ប្រាក់​ឈ្នួល​១០០% ក្នុង​កំឡុង​ពេល​ក្រុមហ៊ុន​ព្យួរ​ការងារ​រយ​:​ពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ និង​ទី​២- ក្រុមហ៊ុន​ត្រូវ​សងលុយ​ដល់​កម្មករ​វិញ ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន​បើក​ជូន​មិនបាន​ត្រឹមត្រូវ ប៉ុន្តែ​ខាង​ភាគី​ក្រុមហ៊ុន ផ្តល់ប្រាក់​សំណង​ត្រឹមតែ​១៥​ដុល្លារ​ប៉ុណ្ណោះ​៕

Cam2

Related Articles

Back to top button
Close
Close