សុខ ​​សុម៉ា​វ​​ត្តី​​ រិះ​​គន់​​សក​​ម្ម​​ភាព​​យុវ​​វ័យ​​មួយ​​គូ​​

សារព័ត៌មាន​ Cambodia News

ភ្នំពេញ ( 06 មិថុនា 2014) ៖ អតីត ​ពិធី​ការិនី​ឈាន​មុខ​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​នាង សុខ សុ​ម៉ា​វត្តី កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការរិះគន់​ធ្ងន់ៗ ទៅលើ​សកម្មភាព​មិន​ស​ម​រម្យ​មួយ របស់​យុវវ័យ​មួយគូ ដែល​បាន​ប្រព្រឹត្តិ​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត​ដែល​ជា​ទី​រមណីយដ្ឋាន​ ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ មិន​អាច​កាត់ថ្លៃ​បាន របស់​ប្រទេស​កម្ពុជា​។​

94តារា​សម្តែង​ស្រី​កូន​មួយ​រូប​នេះ​បាន​ធ្វើ​ការរិះគន់​ខ្លាំងៗ​តាមរយៈ​សារ​ បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook របស់​ខ្លួន​ផ្ទាល់ ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក បង្ហាញ​អំពី​សកម្មភាព​របស់​យុវវ័យ​មួយគូ អង្គុយ​ថើប​គ្នា​ជា​លក្ខណៈ​គូស្នេហ៍​នៅលើ​កូន​ត្នោត​ព្រែក​ជា​ពីរ​នៅ​ពីមុខ​ ប្រាសាទអង្គរវត្ត​។​

ក្នុង​សារ​នោះ​នាង សុខ សុ​ម៉ា​វត្តី បាន​លើកឡើង​ថា “ អ្នក​គិតថា​នេះ​ជា​សិទ្ធិ​របស់​អ្នក តែ​សូម​អោយ​តម្លៃ​មកលើ​ប្រាសាទ​អច្ឆរិយ​មួយ​នេះ​ផង ” ។ សារ​បន្តថា “ វប្បធម៌ សីលធម៌ ប្រពៃណី​ត្រូវបាន​កូន​ខ្មែរ​មួយចំនួន​ជាន់ឈ្លី ខ្វះ​ការទទួលខុសត្រូវ​ដោយ​ខ្លួន​ផ្ទាល់ ជា​ប្រជាជន​ខ្មែរ ចាប់​យក​អរិយធម៌ វប្បធម៌​ក្រៅ​ប្រទេស​យកមកប្រើ ,​ចំពោះ​ជាតិ​សាសន៍​របស់គេ គេ​ធ្វើ​យ៉ាងណា នោះ​ជា​ប្រពៃណី​របស់គេ ចំណែក​កូន​ខ្មែរ​ធ្វើ​របៀប​នេះ ប្រពៃណី​ខ្មែរ​នឹង​ធ្លាក់​ចុះ​”​។

គេ​មិន​ទាន់​ដឹងថា យុវវ័យ​មួយគូ​ដែល​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មុខ​ ប្រាសាទអង្គរវត្ត​នៅក្នុង​រូបថត​ដែល​រង​ការរិះគន់​ពី​សំណាក់​នាង សុខ សុ​ម៉ា​វត្តី គឺជា​ជាតិ​សាសន៍​អ្វី​អោយ​ពិតប្រាកដ​នោះទេ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​បើ​ជាតិ​សាសន៍​ខ្មែរ​មែន ធ្វើ​បែបនេះ​ពិតជា​ជះ​ឥទ្ធិពល​ដល់​ប្រពៃណី វប្បធម៌​របស់​ជាតិ​បន្តិច​ហើយ គួរតែ​កែលំអរ​៕

v_2560

Related Articles

Back to top button
Close
Close