ក្រុម​រដ្ឋាករ​ទឹក ​ ជី​ក​ផ្លូវ​ដាក់​លូ ​និង​ទុយោ ​បាក់​ដី​សង្កត់​កម្មករ ​ស្លាប់​ម្នាក់ ​និង​របួស​ ២​នាក់ ​

សារព័ត៌មាន​ Cambodia News/

Cam1ភ្នំ ​ពេញ​ (០៣ មិថុនា ២០១៤) ៖ កាល​ពីវេ​លា​ម៉ោង​២រ​សៀល​ថ្ងៃ​ទី​៣ ខែមិថុនា កម្មកររបស់ អង្គ​​ភាពរដ្ឋាករទឹក ស្វយ័តក្រុង ភ្នំ​ពេញ​ ៣នាក់ ត្រូវដីបាក់សង្កត់ កប់នៅក្នុងរណ្ដៅ ជា​​ង​ក​ន្លះ​ម៉ោ​ង​ ​ទំរាំកាយ យកចេញ ក្រោយ​ពីពួកគេកំពុងតែជីករណ្ដៅ ដាក់​លូនិងទុយោ ស្ថិត​នៅ​តា​ម​ផ្លូ​វ​វ៉េង​ស្រេង ក្នុង​ភូ​មិ​ដំ​ណា​ក់​ធំ​៣ ក្រុម​ទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តា​ល​ឲ្យ​ស្លា​ប់​​ម្នា​ក់ និងរបួស២នាក់។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា មុន​ដំបូង​ក្រុម​ការ​ងារ​របស់អង្គភាព ​រ​ដ្ឋា​ក​រ​ទឹ​ក​ស្វ​យ័​​តក្រុ​ងភ្នំពេញ បាន​នាំ​គ្នា​ជី​ករណ្ដៅ​ នៅតាមផ្លូវវ៉េងស្រេង ដើម្បីដាក់ប្រព័ន្ធលូ និងទុយោ ប៉ុន្ដែ​​​ពេលពួកគេ កំពុងតែជីកនោះ ស្រាប់តែដីបាក់សង្កត់ពួកគេ កប់ជាងកន្លះម៉ោង ទំរាំក្រុ​​ម​កា​រ​ងាររបស់ ខ្លួនកាយដីយកចេញបាន ។

​ ជនរងគ្រោះឈ្មោះអ៊ុក សុខហេង អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ បានស្លាប់ ពេល កំ​ពុង​សង្គ្រោះ​ប​ន្ទា​ន់នៅ​ម​ន្ទី​រ​ពេ​​ទ្យ រីឯពីរនាក់ផ្សេងទៀតរងរបួសស្រាល ។​ក្រោ​យកើ​ត​ហេ​តុ​ ជនរងគ្រោះដែលរង របួសធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​ភ្លាមៗ​ទៅ​កាន់ មន្ទីរពេទ្យ ដើម្បី​ស​ង្គ្រោះ​ប៉ុ​ន្តែ​បានស្លាប់នៅពេលបញ្ជូនទៅ ៕

Cam2

Related Articles

Back to top button
Close
Close