វៀត​ណាម​នឹង​ប្តឹង​ទៅ​តុលាកា​រអន្តរ​ជាតិ​បើ​សិន​ដំណោះ​ស្រាយ​ នឹង​ចិន​ទទួល​បរាជ័យ ​

សារព័ត៌មាន​​ Cambodia News​/

វៀតណាម (០៣ មិថុនា ២០១៤) ៖ ថ្លែង​​នៅក្នុង​កិច្ច​ប្រជុំ​​កំពូល​​ប្រចាំឆ្នាំ​​Shangri-La Dialogue​ស្តី​ពី​​សន្តិសុ​ខ​អាស៊ី​នៅ​ប្រទេស​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​វៀតណាម​លោក​Phung​QuangThanh បានបញ្ជាក់​ថា ប្រសិន​បើ​ដំណោះ​ស្រាយ​ទ្វេរ​ភាគី​ដោយ​សន្តិវិធី​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន មិន​អាច​បញ្ចាប់​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បួង​បាន​នោះ​ទេ វៀតណាម​នឹង​ប្តឹងទៅ​តុលាការ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​មួយ​នេះ ជួយ​រក​យត្តិ​ធម៏ ជាក់​ជា​មិនខានឡើយ​។

សូមបញ្ជាក់​ថា កម្តៅ​នៃ​ជម្លោះ​ដែន​ទឹកសមុទ្រ​ចិន​ខាងត្បួង​ជាមួយ​ប្រទេស​វៀតណាម ចាប់ផ្តើម​សាយ​ភាយ​ខ្លាំង គឺ​នៅ​ពេល​ដែល​ប្រទេស​ចិន បានចាប់ផ្តើម​ប្រតិបត្តិការ ខួង​ប្រេង​នៅ​តំបន់​មាន​ជម្លោះ​នេះ​។

​ហើយ​ក្រោយមក​ក៏ ឈាន​ដល់​ការផ្ទុះ​បាតុកម្ម​ដែល​បង្កឡើង ដោយ ជនជាតិ​វៀតណាម នោះ​គឺ​ដោយ​សារតែ​ប្រទេស​ចិន បាន ធ្វើ​យុទ្ធនាការ ខួង​យក​ប្រេង នៅ​តំបន់​កោះ​ជម្លោះ ប៉ា​រ៉ា​សែ​លហើយ​បាន​ធ្វើឱ្យ​ប្រជាជន​វៀតណាម ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​បាន​នាំគ្នា តវ៉ា រហូត ដល់​បង្ក​ឲ្យមាន​ការ ផ្ទុះ​ជា​អំពើហិង្សា​កើត​ឡើង​រហូត​ដល់​មាន​ការដុត​រោងចក្រ បរទេស​១៥​រោងចក្រ និង​ជាង​១​ពាន់​រោងចក្រ​ផ្សេង​ទៀត​ត្រូវ​បិទទ្វារ​៕

20140601_International News By Somnang

Related Articles

Back to top button
Close
Close