នារីវ័យក្មេងម្នាក់ ខូចចិត្តយកឡាមអារដៃ និងឆូតក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មិថុនា ២០១៤) ៖ នេះជាខ្សែវិដេអូមួយដែលត្រូវបានគេបង្ហោះពាសពេញ Facebook ព្រមទាំង បញ្ចេញមតិរិះគន់ជាខ្លាំង លើទង្វើរបស់យុវតីម្នាក់ ដែលមានវិបត្តិរហូតដល់ហ៊ាន យកឡាមមកឆូតក និងអារដៃទៀតផង។
វីដេអូឃ្លីប ជាង ៣នាទី ល្មមឲ្យយើងឃើញបាន នូវអំពើឆោតល្ងង់ ធ្វើបាបខ្លួនឯង ដោយប្រើវិធីសាស្ត្រ បែបនេះ យុវវ័យគ្រប់រូប មិនគួរគប្បី យកតម្រាប់តាម ដែលនេះជាសកម្មភាព ដែលមិនទទួលបាន ការកោតសរសើរ នោះឡើយ តែផ្ទុយមកវិញ បានតែការ ស្តីបន្ទោសបង្អាប់ និង រិះគន់តែប៉ុណ្ណោះ។
ទោះជាមានរឿងរ៉ាវពិបាកចិត្ត យ៉ាងណា គួរតាំងស្មារតី ធ្វើជាមនុស្ស រឹងប៉ឹង និង រកដំណោះស្រាយត្រឹមត្រូវមួយ មិនគួរធ្វើរឿងបែបនេះឡើយ។ ទោះជាមានវិបត្តិយ៉ាងណា ក៏យើងអាចដោះស្រាយបានដែរ សូមធ្វើការដោះស្រាយ ដោយរកអ្នកពិភាក្សា រឺងាកទៅហាត់កីឡា ធ្វើការងារឲ្យរវល់ ដើម្បីបំភ្លេចការឈឺចាប់ និងធ្វើចិត្តកុំឲ្យតានតឹង៕