ពល​រដ្ឋ​ខ្មែរ​នៅ​ថៃ ​មិន​មាន​បញ្ហា​អ្វី ​កើត​ឡើង​នោះ​ទេ ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ ៖ ​ នាព្រឹកថ្ងៃទី២៨ ខែឧសភា នេះ​ លោកកុយ គួង អ្នកនាំពាក្យ និ​ង​ជា​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​​​សួ​​​ង​​កា​របរទេសកម្ពុជា ​បា​ន​​ថ្លែ​ង​ឲ្យ​ដឹ​ង​ថា ប្រជាពលរដ្ឋខ្មែរ ក៏​ដូ​ច​ជា​ព​ល​ក​រ​ខ្មែ​​រ​ដែ​ល​រ​ស់​នៅ​ ​និងធ្វើ​កា​រ​​ក្នុងប្រទេសថៃ គ្មា​ន​​ប​ញ្ហា​អ្វី​កើ​​ត​ឡើង​លើ​ពួក​គេឡើយ គឺ​ពួ​ក​គេ​រ​ស់​នៅ​ជា​ធ​ម្ម​តា​ បន្ទា​ប់​ពី​ថៃ​បា​ន​ជួបបញ្ហាវវឹកវរ កើ​ត​ឡើ​​ង​នៅក្នុ​ងប្រទេស ក្នុងគ្រាប្រទេស មួយនេះ បាន​ប្រ​កា​ស​ប្រើ​ច្បា​ប់​អាជ្ញា​សឹក។

imageលោកកុយ គួង បន្តថា “ ស្ថានភាព ពលករខ្មែរយើង និងពលរដ្ឋខ្មែរយើងទាំងអស់ នៅថៃ អ​ត់​មា​​ន​ជួបបញ្ហាអ្វីទេ ម្យ៉ាង​ទៀត​ស្ថាន​ទូត​ យើងនៅបាងកក និងអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ បានយក ចិត្តទុកដាក់ ទៅលើពួកគេជាខ្លាំង”។

លោកកុយ គួង បាន​បញ្ជាក់ឲ្យ​ដឹង​ថា  កាលពីថ្ងៃទី២៦ ខែឧសភា ស្ថានទូតកម្ពុជា នៅថៃ បា​ន​ចេ​ញ​សេចក្ដីជូនដំណឹង ដល់​ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងរកស៊ី ក្នុង​ប្រ​​ទេ​ស​ថៃ​ទាំ​ង​អ​ស់​ថា​ ​បើមានបញ្ហាអ្វី មួយ អាច​ទំនាក់​ទំនង​មក​លេខ​ទូរ​ស័ព្ទ​ ចំនួន ​៣​ខ្សែ ​ដើ​​ម្បី​​សុំ​​ជួ​យ​អ​ន្ដ​រា​គ​ម​ន៍​ភ្លា​​ម​ៗ​ ​ខ​ណៈដែលប្រ​ទេសថៃ​ បា​នចេ​ញច្បាប់ រឹ​តបន្ដឹ​ង ក្នុ​ងការដើរហើរ ​។

ទូរស័ព្ទ ប្រ​ចាំ​កា​ទាំ​ង​៣​ខ្សែ​នោះ​ ​រួ​មមាន ទី១-០៨១ ៤៤ ១៩ ៨៧២ ទី២- ០៩៨ ៤០ ៤១ ៥៥០ និងទី៣-០៨២ ៧៩ ៩០ ០០៧ ។ ជាមួយគ្នានោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏បា​ន​អំ​ពា​វ​នា​វ​ ​ឱ្យ​ប្រ​ជាពលរដ្ឋទាំងនោះត្រូវជៀសឱ្យឆ្ងាយ និងកុំចូលរួម ការជួបជុំ ​ណា​មួ​យ​នៅ​ក្នុង​ប្រ​ទេ​ស​ថៃ​ឱ្យ​សោះ ៕

Related Articles

Back to top button
Close
Close