កម្មករ​រោង​ចក្រ ​Ocean ​Garment ​ប្រមាណ​ ១៥០០​នាក់ ​បន្ត​ធ្វើ​កូដ​កម្ម​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៨ ឧសភា ២០១៤) ៖ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា នេះ​ កម្មករ​រោងចក្រ​កាត់ដេរ​Ocean Garment​ប្រមាណ​ជា​១៥០០​នាក់ ដែល​មាន​ទីតាំង​ស្ថិតនៅ ក្នុង​ភូមិ​ព្រៃទារ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​នៅ​គ្នា​បន្ដ​ធ្វើ​កូដកម្ម ដើម្បី​លក្ខខណ្ឌ​ការងារ​មួយចំនួន​។

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានឲ្យដឹង ថា កម្មករ​រោង​ចក្រ​​កាត់ដេរ​Ocean Garment ទាមទារ​​ពីរចំ​ណុចៈ

ទី​១.​ផ្តល់​ប្រាក់​ឈ្នួល​៥០% ក្នុង​កំឡុង​ពេល​ក្រុមហ៊ុន​ព្យួរ​ការងារ​រយ​:​ពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២៦/០៥-២៦/០៦/២០១៤

​ទី​២.​ក្រុមហ៊ុន​ត្រូវ​សងលុយ​ដល់​កម្មករ​វិញ ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន បើក​ជូន​មិន​បាន​ត្រឹមត្រូវ​៕

20140528_Pav Sina

Related Articles

Back to top button
Close
Close