ស្ថាន​ទូត​​កម្ពុជា​​ប្រ​ចាំ​​ប្រទេស​​ថៃ​​ប្រកាស​​លេខ​ទូរ​ស័ព្ទ​​បន្ទាន់​​ក្នុង​​គ្រា​​មាន​​អាសន្ន​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៨ ឧសភា ២០១៤) ៖ ឯកអគ្គរាជទូត​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំ​ប្រទេសថៃ​បាន​ប្រកាស​លេខ​ទូរស័ព្ទ​ ៣ខ្សែ​សម្រាប់​ពល​រដ្ឋ​របស់​ខ្លួន​ដែល​កំពុង​មានវត្តមាន​នៅ​ប្រទេស​ថៃ​ ធ្វើទំនាក់ទំនង​ ក្នុងគ្រា​ដែល​ប្រទេស​នេះ​កំពុងស្ថិត​នៅ​ក្នុង​គ្រា​មានអាសន្ន និង​បំរាម​គោច​រ​ចាប់ពី​ម៉ោង ១០​យប់​។

លេង​ទូរស័ព្ទ​ទាំងនោះ​រូមមា​..៖

០៨១ ៤៤ ១៩ ៨៧២

០៩៨ ៤០ ៤១ ៥៥០

០៨២ ៧៩ ៩០ ០០៧

​ប្រទេស​ថៃ​បាន​​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដោយ​មាន​កង​យោធា​បាន​ក្ដាប់​ អំណាច ហើយ​បង្កើត​ជា​ក្រុមប្រឹក្សា​ជាតិ ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​ដើម្បី​ស្តារស្ថាន​ភាព និង​​គ្រប់គ្រង​ប្រទេស។ ច្បាប់​ទាំង​អស់​នៅ​ប្រទេស​ថៃ បាន​ព្យួរ​មិន​អនុវត្ត លើកលែងតែ​មាត្រា​ទាក់ទង​ស្ថាប័ន​ព្រះមហាក្សត្រ។ ព្រឹទ្ធសភា​ត្រូវ​រំលាយ ហើយ​សេរីភាព​សារព័ត៌មាន​ត្រូវ​ហាម​ឃាត់ ខណៈពេល​ព្រះមហាក្សត្រ​បាន​លាយព្រះហស្ថលេខ​ទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​។

ក្នុង​សេចក្តីជូនដំណឹងរបស់​របស់ស្ថានទូត​កម្ពុជា​បាន​ឲ្យដឹងដែរថា ក្នុងកំឡុងពេលប្រទេសថៃ​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នេះ សូម​ពលរដ្ឋ​ទាំងអស់កុំធ្វើ​ដំណើរ​ទៅ​កាន់ប្រទេសថៃ រហូត​ដល់​បំរាម និងស្ថេរភាព​វិល​មក​រក​ភាព​ប្រក្រតី​វិញ​៕

78d96e89-0af8-4f83-a2d6-4ffa34ba204f

Related Articles

Back to top button
Close
Close