ឡាន​បុក​ម៉ូតូ ស្លាប់​ម្នាក់ រួច​គេច​បាត់​

សារព័ត៌មាន​ Cambodia News

ភ្នំពេញ(26 ឧសភា 2014) ៖ កាលពី​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ ទី​២៥ ខែឧសភា ឆ្នាំ​២០១៤ នៅមុខ​ក្លិប​រស្មី​ពេជ្រនិល តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​បឹង​ព្រៃ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​កើត​ទៅ​លិច លុះ​ទៅដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ មួយ​គ្រឿងម៉ាក សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-9765 ជិះ​ម្នាក់ឯង ដោយ​បុរស​ម្នាក់ បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

ក្រោយពេល​កើតហេតុ រថយន្ត​កុងតឺន័រ​បាន​ព្យាយាម​បើក​រត់គេច​បាន​ដោយ​សុវត្ថិភាព​។ ចំណែកឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ ប្រពៃណី នៅឯ​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​៕

1400997600_ជនរងគ្រោះ-ប្រពន្ធ-600x450

 

 

Related Articles

Back to top button
Close
Close