ព្រះ​មហាក្សត្រ​ថៃ ​ តែង​តាំង ​ប្រា​យុទ្ធ ​ចាន់​អូចា ឲ្យ​ដឹក​នាំ​ប្រទេស​

សារព័ត៌មាន​ Cambodia News/

ថៃ (២៦ ឧសភា ២០១៤) ៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា​នេះ​បា​ន​ចុះ​ផ្សា​យ​ឲ្យ​ដឹ​​ងថា ឧ​ត្តម​សេនីយ៍ ​ប្រាយុទ្ធ ចាន់អូ​ឆា មេ​បញ្ជាការ​កងទ័ពជើ​ងគោ​កថៃ ​បាន​ចូល​គាល់​ ព្រះ​មហា​​ក្សត្រ​ ថៃ ដើ​ម្បី​ទូ​ល​ថ្វា​យ​ ​ពីស្ថា​នការណ៍ប្រ​ទេស ​នា​ពេលបច្ចុ​ប្បន្ន​ ដែ​ល​កំ​​ពុ​ង​មា​ន​ភា​ព​ ​តាន​​​តឹ​ង​ នៅក្នុងទីក្រុងបាងកក។

កម្លាំងយោធា និង តម្រួត ដែលដឹកនាំដោយ លោក ប្រាយុទ្ធ បានសម្រេច ទាញយកអំណាច ពីរដ្ឋាភិបាលស៊ីវិល មកគ្រប់គ្រងប្រទេស (រដ្ឋប្រហារ) ចាប់តាំងពីវេលាម៉ោង ៤.៣០ នាទី ថ្ងៃទី ២២ ខែ ឧសភា កន្លងទៅនេះ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ឯកភាពជាតិ។

យោងតាមកម្មវត្ថុខាងលើ ទើបព្រះមហាក្សត្រថៃ សម្រេចព្រះទ័យមានព្រះរាជឱង្ការ តែង​តាំង​លោក​ ប្រាយុទ្ធ ចាន់អូឆា ជាប្រធាន គណៈកម្មាការរក្សាសណ្តាប់ជាតិ មានអំណាចដឹកនាំ ប្រទេស​ចាប់​ ​ពី​ថ្ងៃនេះ ​ត​ទៅ ៕

Hong-0446

Related Articles

Back to top button
Close
Close