សាត រស្មី ប៉ះស្នេហ៍ប្រះឆា ចង់វិលចូលសិល្បៈវិញ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២១ ឧសភា ២០១៤) ៖ អតីតតារាសម្តែង ធ្លាប់មានឈ្មោះល្បី កញ្ញា សាត រស្មី បន្ទាប់ពីបាត់វត្តមានសូន្យឈឹង ពីពិភពសិល្បៈ អស់រយៈពេលជិត១ឆ្នាំនេះ ដោយមានព័ត៌មានលេចឮថា នាងបោះចោលសិល្បៈ ទៅសម្ងំសាងស្នេហ៍ស្ងាត់ៗ ជាមួយប្រុសស្នេហ៍ មានងារជាឧកញ៉ា។
តាមប្រភពពីអ្នកសិល្បៈ ធ្លាប់សិ្នទ្ធជាមួយនាង បានបង្ហើបឲ្យដឹងថា កញ្ញា សាត រស្មី ត្រៀមខ្លួន វិលមកចាប់អាជីពសិល្បៈ ក្នុងពេលឆាប់ៗនេះវិញហើយ ដោយពេលនេះ នាងកំពុងតែញាប់ដៃញាប់ជើង ទាក់ទងអ្នកដឹកនាំរឿង និង ខាងផលិតកម្មផ្សេងៗថតបទចម្រៀង ឬខ្សែភាពយន្តឡើងវិញ។
ប្រ ភពខាងលើ បានបង្ហើបឲ្យដឹងថា មូលហេតុធ្វើឲ្យនាង វិលត្រឡប់មករកឆ្នាំងចាស់នោះ គឺដោយសារតែចំណងស្នេហា ធ្លាប់តែផ្អែមល្ហែម ជាងទឹកឃ្មុំជាមួយបុរសកំពូលស្នេហ៍មាន ងារជាឧកញ៉ា បានពុះហែកបំបែកស្នេហ៍ ចោលដោយគ្មានស្តាយស្រណោះ ។
អស់រយៈពេលជិត១ឆ្នាំហើយ ដែល កញ្ញា សាត រស្មី បានផ្តាច់ខ្លួន ចេញពីសិល្បៈ ទៅសម្ងំរស់ នៅលើវីឡាស្កឹមស្កៃ ប្រើប្រាស់សម្ភារៈនិយម តម្លៃថ្លៃ រស់នៅក្នុងជីវភាពហ៊ឺហារ លុយចាយមិនខ្វះ ព្រោះតែសង្សារ នាងជាអ្នកសម្បូរទ្រព្យទំនុកបម្រុង គ្រប់បែបយ៉ាង ឲ្យតែនាងត្រូវការ។
ទោះជាយ៉ាងណា នាងបានប្រកាសខ្លួន វិលមកចាប់ផ្តើម សារជាថ្មីម្តងទៀត ក្រោយពីឧកញ៉ាជាន់ថ្មី មានវ័យជាង៤០ឆ្នាំម្នាក់នោះ បានដកស្នេហ៍ និងដកគ្រប់យ៉ាង លែងឧបត្ថម្ភ ដល់នាងតទៅទៀត៕