ការ​ប្រមូល​ពន្ធ​លើម​ធ្យោបាយ​ដឹក​ជញ្ជូន ​និង​យាន​ជំនិះ​គ្រប់​ប្រភេទ ​នឹង​ត្រូវ​អនុវត្តន៍​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​​

សារព័ត៌មាន​​ Cambodia News/

taxភ្នំ​ពេញ​ (១៩ ឧសភា ២០១៤) ៖ យោង​​តាម​សេចក្តីជូនដំណឹង​ស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ចុះហត្ថលេខា​ដោយ​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​​​​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​១៦ ឧសភា បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៩ ឧសភា បាន​​បញ្ជាក់​ថា អគ្គ​នាយ​ក​ដ្ឋាន​​​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ​និង​យានជំនិះ​គ្រប់​​​​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ ចាប់ពី​ថ្ងៃ​ទី​១៩ ឧសភា ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៤​។​

សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំនេះ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ អាច​ដាក់​លិខិត ប្រកាស និង​បង់ពន្ធ នៅ​នាយក​ដ្ឋាន​​​​​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ឬ​នៅ​សាខា​ពន្ធដារ​ខេត្ត​/​ខណ្ឌ ឬ​នៅ​សាខា​ណាមួយ​នៃ ធនាគារ​កាណាឌីយ៉ា ឬ​ធនាគារ អេស៊ីលីដា ទូ​ទាំង​​​ប្រទេស​។​

​សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់ទៀតថា ចាប់ពី​ថ្ងៃ​ទី​០១ មករា ឆ្នាំ​២០១៥ តទៅ អង្គភាព​ពន្ធដារ​​នឹង​​ចុះ​​ត្រួត​ពិនិត្យ​ និង​​ផាក​ពិន័យ​​​ចំ​ពោះ​​​​មធ្យោបាយ​​ដឹកជញ្ជូន ​និង​​យានជំនិះ​​ទាំង​ឡាយ​ណា ​ដែល​​មិនទាន់​​បាន​ប្រកាស​​បង់ពន្ធ​ក្នុង​​ឆ្នាំ​២០១៤​។ ​​ចំពោះ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​​​យាន​ជំនិះ​គ្រប់​ប្រភេទ ដែល​មិន​បាន​បង់ពន្ធ​ឆ្នាំ​២០១៤ ត្រូវ​បង់​ប្រាក់​ពន្ធ និង​បង់ប្រាក់​ពិន័យ​១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕​​​​​​

20140519_tax

 

Related Articles

Back to top button
Close
Close