បុគ្គលិក​ក្រុម​ហ៊ុន ​Caltex ​បន្ត​កូដ​កម្ម​ ព្រោះ​មិន​មាន​ដំណោះ​ស្រាយ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១៦ ឧសភា ២០១៤) ៖ បុគ្គលិក​ស្ថានីយ​ចាក់​ប្រេង ​Caltex ចំនួន៣ របស់​ ក្រុមហ៊ុន Chevron នៅ​បន្ត​បិទ​ទ្វារ​ធ្វើ​កូដកម្ម ទាម​ទារ​ប្រាក់​​ខែ​ចំនួន​ ១៦០ដុល្លារ និង​ប្រាក់ខែ​ទី១៣ ឬប្រាក់ខែប្រចាំឆ្នាំ ចូល​ដល់​ថ្ងៃ​​ទី​៥ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ។

ការ​បន្ត​កូដ​កម្ម​ចូល​ដល់​ថ្ងៃ​ទី​៥​នេះ បានធ្វើឡើង បន្ទាប់ពី​ការចរចា រវាង បុគ្គលិកប្រេង Caltex​ និង ថៅកែក្រុមហ៊ុន Chevron របស់​អាមេរិក កាពីថ្ងៃទី​១៣ ខែឧសភា មិន​ត្រូវរ៉ូវ​គ្នា​។ ​កា​រ​បះ​បោរ​​របស់​ក្រុម​កម្មករ​-​បុគ្គលិក​របស់​ក្រុមហ៊ុន​កាល់​តិច​បាន​ ធ្វើឡើង​ទូទាំង​ក្រុងភ្នំពេញ​ដែល​មាន​សាខា​ធំៗ​ចំនួន​២០​ទីតាំង ក្នុង​ពេល​តែមួយ​ព្រមៗ​គ្នា។

ក្រុម​កម្មករ​ទាំងអស់​បាន​លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​របស់​ពួកគេ​នេះ​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​ទេ តែ​ជា​បញ្ហា​ក្រពះ​ដោយសារតែ​ប្រាក់ខែ​ពួកគេ​កន្លងមក​ទទួល​បាន​តិចតួច​ពេក គឺ​ត្រឹម​១១០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​១​ខែៗ។

សូម​រម្លឹកថា កិច្ចប្រជុំ​ចរចា​ជិត ៤ ម៉ោង ចាប់ពី​ម៉ោង ២:៣០ នាទី រសៀល​ថ្ងៃទី​១៣ ឧសភា រវាង​ភាគី​ថៅកែ​ក្រុមហ៊ុន​ប្រេង Chevron និង​បុគ្គ​លិក​ស្ថានីយ៍​ប្រេង Caltex ដែល​តវ៉ា​ទាមទារ​តម្លើង​ប្រាក់ខែ ១៦០ ដុល្លារ និង​ប្រាក់ខែ​ទី​១៣ នោះ គឺ​ពុំទទួលបានលទ្ធផលល្អអ្វី​ឡើយ៕

a

Related Articles

Back to top button
Close
Close