អត្ថន័យនៃពាក្យ គី គី លូ ដែលយុវវ័យពេញនិយមប្រើ
នាង / សារព័ត៌មាន Cambodia News /
ភ្នំពេញ ( ០៧ ឧសភា ២០១៤) ៖ ពាក្យ គី គីលូ ជាពាក្យមួយ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងតែចាប់អារម្មណ៍ និងនិយមប្រើ ជាពិសេសគឺយុវវ័យ ពាក្យនេះត្រូវបានមនុស្ស ស្ទើ តែគ្រប់ៗ គ្នាហើយ លើកយកមកនិយាយបែបជា លេបខាយ លេងសើច ចំអកឡកឡើយ កំប្លែង ដាក់គ្នា ទៅវិញ ទៅមក។
ប៉ុន្តែប្រជាពលរដ្ឋ និងយុវវ័យមួយចំនួនធំហាក់ដូចជាមិនទាន់បានដឹងពី ប្រភព នឹងអត្ថ ន័យនៃពាក្យ គី គី លូយ៉ាងណា នៅឡើយទេ ដែលពាក្យនេះត្រូវបានគេចាប់អារម្មណ៍ ខ្លាំងទៅលើតួកំប្លែង ដែលតែងតែនិយាយតាមកញ្ចក់ ទូរទស្សន៍ និងតាមកម្មវិធីផ្សេងៗជាច្រើនទៀត។
តាមការបកស្រាយរបស់គ្រូបង្គ្រៀនភាសាជប៉ុន ដែលបានយកពាក្យនេះទៅបកប្រែជាភាសាខ្មែរ ពាក្យ គី គី លូ នេះ គឺជាពាក្យ ដែលមិនល្អសម្រាប់មនុស្សស្រីនោះឡើយ ពោលគឺពាក្យនេះ មានប្រភពមកពីប្រទេសជប៉ុន ហើយក៏ជាភាសាជប៉ុនផងដែរ ដែលមានន័យទៅរកការរួមភេទ រវាងបុរស និងស្ត្រី។
សម្រាប់ពាក្យ គី គី លូ នេះ គេសង្កេតឃើញថា តួសម្តែងកំប្លែង តែងតែលើកយកពាក្យនេះមកនិយាយ ដែលប្រជាពលរដ្ឋភាគច្រើនមិនមានអ្នកណាដឹងថា តាមពិតជាភាសាជប៉ុន ដែលសម្តៅទៅរកការរួមភេទនោះ៕