ក្រុម Hacker ២នាក់ត្រូវបានឃាត់ខ្លួន
សារព័ត៌មាន Cambodia News/
(ភ្នំពេញ)៖ ក្រុម Hacker ២នាក់ ដែលជាសមាជិក Anonymous Cambodia ត្រូវ បានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទល្មើស ព័ត៌មានវិទ្យា តាមមាត្រាចំនួន ២ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤។
ជនសង្ស័យ ២នាក់ ត្រូវបានមន្ដ្រីតុលាការ ឲ្យដឹងថា ជាបុគ្គលិកផ្នែក IT នៅសាកលវិទ្យាល័យ IIC ដោយទី១ឈ្មោះ កែវ ស៊ីផេង អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះ ហុក រតនា អាយុ ២៦ឆ្នាំ ដូចគ្នា។
សូមជំរាបថា ជនសង្ស័យទាំង ២នាក់នេះ ត្រូវបាន ACU ចាប់ឃាត់ខ្លួន ពីបទវាយប្រហារគេហទំព័រអង្គភាព ACU កាលពីពេលថ្មីៗនេះ៕
-