ប៉ះទង្គិចគ្នាមួយប្រាវ នៅទីលានប្រជាធិបេតយ្យបណ្តាលឲ្យរងរបួស ៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ឧសភា ២០១៤) ៖ ការប៉ះទង្គិចគ្នាបានកើតឡើងនៅទីលាន ប្រជាធិបេតយ្យជាថ្មីម្តងទៀត នៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី០១ ឧសភា យ៉ាងតិច មនុស្ស ៤នាក់ ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួស។
តាមការរាយការណ៍ពីអ្នកយកព័ត៌មានបានឲ្យដឹងថា ការប៉ះទង្គិចនេះគឺ កើតឡើងរវាងសន្តិសុខខណ្ឌដូនពេញ និងក្រុមប្រជាពលរដ្ឋចូលរួមជូបជុំនៅថ្ងៃទិវាពលកម្មករអន្តរជាតិ នៅថ្ងៃនេះ។
ហេតុការណ៍ហិង្សាជាថ្មីនេះ បានកើតឡើងមិនប៉ុន្មនានាទី បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានចាកចេញពីទីនោះ ដើម្បីធ្វើដំណើរ ដោយដើរហែក្បួននៅជុំវិញវត្តភ្នំ៕