សារព័ត៌មានបែបប្រពៃណី ប្រឈមនឹងការបាត់បង់ឥទ្ធិពល
នាង/ សារព័ត៌មានយុវវ័យថ្មី/Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៤) ៖ កាសែត វិទ្យុ នឹងទូរទស្សន៍ ដែលជាសារព័ត៌មានបែបប្រពៃណី អាចប្រឈមនឹងការបាត់បង់ឥទ្ធិពល និងកម្លាំងចែកចាយដ៏មានសក្តានុពលរបស់ខ្លួន និងការប្រកួតប្រជែងដំណឹងតាមបណ្តាញព័ត៌មានអនឡាញ។
ថ្លែងក្នុង កិច្ចពិភាក្សាតុមូល នាថ្ងៃទី២៩ ខែមេសា នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា លោកប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា សារព័ត៌មានបែបប្រពៃណី អាចនឹងបាត់បង់ទីផ្សាររបស់ខ្លួន ប្រសិនបើមិនធ្វើឲ្យសារព័ត៌មានទាំងនោះទៅជាសារព័ត៌មានចម្រុះ ដែលមានទាំងអត្ថបទ សំឡេង និងរូបភាពវីឌេអូ។
ការ ប្រឈមដែលស្ថាប័ន្ថ សារព័ត៌មានទាំងអស់មើលឃើញនេះគឺល្បឿននៃការប្រកួតប្រជែងនៃ ការផ្សព្វផ្សាយដំណឹង និងនិន្នាការរបស់មនុស្សនាពេលបច្ចុប្បន្នបានជ្រើសរើសដំណឹងតាមរយៈ បណ្តាញព័ត៌មានគេហទំព័រដែលកំពុងឡើងប្រជាប្រិយភាពខ្លាំងនាពេល បច្ចុប្បន្ននេះ៕
