ក្រុម Hackers កម្ពុជា ព្រមានបន្តវាយលុក វេបសាយរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០១៤) ៖ ក្រុមHackersរឺ Anonymous Cambodia កាលពីពាក់កណ្តាលយប់ថ្ងៃទី២៥ មេសា បានចាប់ផ្តើមធ្វើប្រតិបត្តិការ វាយលុកលើប្រព័ន្ធទិន្នន័យរបស់ វេបសាយកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ http://pfm.gov.kh/ និងវេបសាយសាលាខេត្តសៀមរាប ព្រមទាំងបានព្រមានថា ពួកគេនឹងលុប ទិន្នន័យរបស់វេបសាយកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងអស់ដើម្បីជាការព្រមាន។
យ៉ាងណាក៏ដោយបើតាម ការបង្ហាញនៅលើទំព័រហ្វេសរបស់ក្រុមHackers កម្ពុជា ឈ្មោះ Anonymous Cambodia បានឲ្យដឹងថា ការព្រមានតាមរយៈ ការលួចយកទិន្នន័យ របស់វេប សាយស្ថាប័នជាតិសំខាន់នេះ ដើម្បីជាថ្នូរនឹងការដោះលែងសមាជិកក្រុម២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។