លោកស្រីមូរ សុខហួរ ដាក់ពាក្យបណ្តឹងប្តឹងអភិបាលរងខណ្ឌដូនពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី២២ មេសានេះ លោកស្រីមូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រកាសក្នុង សន្និសីទកាសែតថា លោកស្រី នឹងដាក់ពាក្យបណ្តឹងប្តឹងអភិបាលរងខណ្ឌដូនពេញ លោកសុខ ពេងវុធ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយបង្ក្រាប និងរារាំងក្រុមលោកស្រីនៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២១ មេសា។
ជាបណ្តឹងដែលធ្វើឡើងក្នុងនាមគណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយនៅមិនទាន់មានការឆ្លើយតបបែបណានៅឡើយទេពីសំណាក់ លោកសុខ ពេងវុធ អភិបាលរងខណ្ឌដូនពេញ ជុំវិញការប្រកាសប្តឹងរបស់អ្នកស្រីមូរ សុខហួរនេះ។
គូរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២១ ខែមេសា មានហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រាវបានបណ្តាលឲ្យរបួសមនុស្ស១០នាក់ តែលោកស្រីមូរ សុខហួរ មិនមានរបួសអ្វីទេ ក្នុងពេលលោកស្រី និងក្រុមរបស់គាត់ព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ៕