លោក ​ជួន ​សុវណ្ណ​ ធ្វើ​ការ​ប្រមាន​អធិការ​នគ​របាល​ខណ្ឌ​ទាំង​៩​

សារព័ត៌មាន​ Cambodia News

ភ្នំពេញៈ​ ថ្លែងនៅព្រឹក​ថ្ងៃ​ទី​ ​១១ មេសា ឆ្នាំ២០១៤ ក្នុងពិ​ធីបំពាក់​ឋា​នន្តរ​ស័ក្តិជូន​ដ​ល់មន្ត្រី​នគរបាលចំនួន​ ៣០ ៨ រូបនៃស្នង​ការ​ដ្ឋាន​នគរ​បាល​​រា​ជ​ធានីភ្នំពេញ ​លោ​កឧ​ត្ត​ម​សេនីយ៍ឯក​ ​ជួ​ន​ ​សុវ​ណ្ណ​ ​ស្ន​ង​កា​រ​រា​ជ​ធា​នី​ភ្នំ​ពេ​ញបា​​នប្រ​​មា​នយ៉ា​ងធ្ង​ន់ៗ​ដ​ល់​អ​ធិ​កា​រ​ន​គ​រ​បា​ល​ខ​ណ្ឌទាំ​ង​៦​ ​កុំ​ឱ្យ​មា​ន​កា​រគៀប​​សង្ក​ត់​ ​ឬ​ប្រ​ព្រឹ​ត្តអំ​ពើ​ទៅ​លើ​ម​ន្ត្រី​នគរបា​ល​ថ្នា​ក់​ក្រោ​ម​ឱ​វា​ន ​ដើ​ម្បី​ផ​ល​ប្រ​យោ​ជន៍​ផ្ទា​ល់​ខ្លួ​ន​ ​ដោ​យមា​ន​ភា​​ព​លំអៀ​ង​ ​ប​ក្ស​ពួ​ក​និ​យ​ម​ ​ឬ​រើស​អើ​ង​លើ​កា​រ​ស្នើ​ដើ​ម្បីផ្ត​ល់​តំ​ណែង​តួនា​ទី​ ​និ​ង​ឋាន​ន្ត​រ​ស​ក្តិ​ជូនដ​ល់​ម​ន្ត្រី​ណា​ដែ​ល​មាន​ស្នា​ដៃ​គុ​ណ​ស​ម្ប​ត្តិ​ល្អ​ក្នុ​ង​កា​រ​បំ​ពេ​ញ​ភា​រៈ​កិច្ច​កា​រ​ងា​រ​នៅ​មូ​ល​ដ្ឋា​ន​។ ​

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលចំនួន ៣០៨ រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលចំនួន ៣០៨ រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោ​ក​ស្ន​ង​កា​រ​រា​ជ​ធា​នី​រូប​នេះ​ ​បា​ន​ប​ន្ត​នៅ​ថា ​​«ចំ​ពោះ​ក​រ​ណី​ភា​ពអ​ស​ក​ម្ម​ខុស​ប្រ​ក្រ​តី​ខា​ង​លើ​រ​ប​ស់​មន្ត្រី​ថ្នា​ក់​ដឹ​ង​នាំ​ន​គ​របា​​លខ​ណ្ឌ​ ​ដោ​យ​កា​រិ​យា​ល័យ​បុ​គ្គ​លិ​ក​នៃ​ស្ន​ង​កា​រ​ន​គ​រ​បា​លរា​ជ​ធា​នី​ ​ត្រូ​វតែ​ពិនិ​ត្យ​ ​និ​ង​ស្រាវ​​ជ្រាវ​តំ​ឡើ​ង​ប​ញ្ជី​ឱ្យខា​​នតែ​បា​ន​លើ​ម​ន្ត្រី​ណា​មា​ន​អ​តី​ត​ភាព​តំ​ឡើ​ង​ឋា​ន​ន្ត​រ​សក្តិ​​តួនា​ទី​។​ ​ម​កដ​​ល់ ​ដំ​ណា​ក់​កា​ល​នេះ​ហើ​យ​ គួ​រ​តែ​បំ​បា​ត់​អំ​ពើ​ពុករ​លួ​យក្នុង​កា​រ​តែ​ងតាំង​តំ​ណែងឋាន​ន្តរស​កិ្ខ​»​។ ​

ក្នុងឱកា​សនោះ​ដែ​រ​ ​លោ​ក​ដា​ក់​ប​ទ​ប​ញ្ជា​ ​និ​ងក្រើ​ន​រំ​លឹ​ក​ដ​ល់​ម​ន្ត្រីន​គ​របា​ល​រាជ​ធា​នី​ភ្នំ​ពេ​ញ​ទាំ​ង​អស់​ ​ត្រូ​វ​ចូ​ល​រួ​ម​ស​ហកា​រជា​​មួយ​ប្រជា​ព​លរ​ដ្ឋល្អ​នៅ​ក្នុង​មូ​ល​ដ្ឋា​ន​ ​ដើម្បី​ក្តា​ប់ឲ្យ​បាននូ​វ​មុ​ខស​ញ្ញា​ប​ទ​ល្មើ​ស​ទាំ​ង​ឡាយ ទាំង​តំបន់​ងាយ​រ​ង​គ្រោះ​ ទីកន្លែ​ង​ស្មុ​គ​ស្មា​ញ​ ​ប​ទ​ល្មើស​គ្រឿង​ញៀ​ន ​ត្រូវ​​បង្ក្រា​ប​ឲ្យ​បា​ន​ ​មិ​ន​​ឲ្យកើត​មា​ននៅក្នុ​ង​មូ​ល​ដ្ឋា​ន​នោះ​ទេ ​ត្រូវ​​ចូ​លរួ​ម​គោរព​ទាំ​ង​​អ​ស់គ្នា​ ​នូ​វគោ​ល​នយោ​បាយភូ​មិ​-សង្កាត់​មា​នសុវ​ត្ថិ​ភាព​ទាំង៩​ចំំ​ណុច​ ​ដែ​លរា​ជ​រដ្ឋា​ភិ​​បាល​បាន​ដា​ក់ជូន​​ ​ក្នុ​ង​ឱ​កា​ស​​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ ​ប្រពៃ​ណី​ ​ជាតិ​ខ្មែ​រ​ខា​ង​មុ​ន​នេះ​។​ ​

លោ​ក ​ជួ​ន​​ សុវណ្ណ ស្ន​ង​ការ​ន​គរ​បា​ល​រាជ​ធានី​ភ្នំ​ពេ​ញ ​ក៏បា​ន​ផ្តាំ​ផ្ញើ​ទៅ​ម​ន្ត្រីន​គ​រ​បា​ល​ទាំ​ង​អ​ស់ ក៏​ដូច​ជា​៖​ ម​ន្ត្រី​ន​គ​រ​បាល​ដែ​ល​ទ​ទួ​ល​បាន​កា​រ​បំ​ពា​ក់ស័ក្តិ​ថ្មី​ៗ ​នៃ​ស្ន​ង​កា​រ​ន​គរ​បាល​រាជធា​នី​ត្រូវ​ខិ​ត​ខំ​បំ​ពេ​ញ​ភា​រ​កិច្ច​ឲ្យបា​ន​​ ខ្ជា​ប់​ខ្ជួ​ន​ជូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ ​ក៏​ដូ​ចជា​ជូ​ន​ជាតិ​មាតុភូ​មិផ​ង​ដែរ​​ ដោ​យ​រ​ក្សា​ភា​ព​ថ្លៃ​ថ្នូរ​ ឲ្យសា​ក​ស​ម​ជា​ក​ង​ក​ម្លាំ​ង​នគ​របា​​ល​ជាតិ​។​

ដោ​យ​ ​មិ​ន​ត្រូ​វប្រ​ព្រឹ​ត្ត​អ្វី​ដែ​ល​ប្រា​ស​ចា​ក​ទៅ​ច្បា​ប់​ទម្លា​ប់​​នោះទេ​ ​ហើ​យ​ត្រូវ​ធ្វើយ៉ាង​ណា​ប​ង្ក្រា​ប​ឲ្យ​បាន​រា​ល់ប​ទល្មើ​ស​ទាំ​ងឡា​យ​ ​ដើ​ម្បី​រក្សា​សុ​ខ​សុ​វ​ត្ថិ​ភាពជូ​ន​ប្រជា​ព​លរ​ដ្ឋ​។​ ​សូ​ម​ប​ញ្ជាក់​ថា ​ម​ន្ត្រី​នគ​​របា​ល​នៃស្ន​ង​កា​រ​រាជ​ធា​នីភ្នំ​ពេ​ញ​ចំ​នួន​៣​០​៨​រូ​ប​ ដែ​ល​ត្រូ​វ​បំ​ពា​ក់ឋា​ន​ន្ត​រស័​​ក្តិ​ ​ក្នុ​ងនោះ​​ថ្នាក់​វ​រៈ​សេនីយ៍​ត្រី៤រូ​ប​ ​និ​ង​ថ្នា​ក់អ​នុ​សេ​នី​យ៍​ឯ​ក​ចំ​នួ​ន​៣​០​៤ ​​រូប​៕​

Related Articles

Back to top button
Close
Close