​ការប្រឡងមធ្យមសិក្សា​​​​បឋមភូមិឆ្នាំនេះខ្លះថា ​​​​រលុងខ្លះថាមាន​​ភាពតានតឹង

​ដោយ​ សយ ដុល្លា

ការ​​​ប្រ​​ឡង​​​សញ្ញា​​ប័ត្រ​​មធ្យម​សិក្សា​បឋមភូមិ​ថ្នាក់​ជាតិ​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រព្រឹត្ត​ទៅ​ចំ​នួន​​​​២​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦​­ដល់​១៧​ ខែ​កក្កដា​ឆ្នាំ​២០១២​​ ដោយ​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ចំ​នួ​ន​​​១៣២​.​៩៧៤​​នាក់​​នៅ​​ទូទាំង​​ប្រទេស​​។​ គេ​ឃើញ​ថា​ប​រិយាកាស​ជា​ទូ​ទៅ​នៅ​ថ្ងៃ​ប្រឡង​មាន​ សភាព​ស្ងប់ស្ងាត់ ​និង​អ៊ូ​អ​នៅ​តាម​ មណ្ឌល​ប្រឡង​នី​មួយ​ៗ​។​

នៅ​ឯ​មណ្ឌល​ប្រឡង​វិទ្យា​ល័យ​ជា​ស៊ីម​សាម​គ្គី​មាន​សភាព​ស្ងប់​ស្ងាត់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ មណ្ឌល​ប្រឡង​ផ្សេង​ទៀត​។​​ ​បេក្ខជន​ម្នាក់​ប្រឡង​នៅ​មណ្ឌល​ប្រឡង​នេះ​បាន​ឲ្យ​ដឹង​ថា​​ កា​ប្រឡង​នៅ​ឆ្នាំ​នេះ​មាន​សភាព​ស្ងប់​ស្ងាត់​ល្អ​ ប៉ុន្តែ​កា​ប្រឡង​មាន​ភាព​ធូរ​លុង​ ដោយ​សារ​តែ​មាន​ការ​សំរួល​របស់​លោក​គ្រូ​និ​ង​អ្នក​គ្រូ​អោយ​សិស្ស​យក​សំ​ណៅ​ឯកសា​រ​និង​ បើក​ចំលង​ពេល​ម៉ោង​ប្រឡង​ ​“ នៅ​ក្នុង​បន្ទប់​ខ្ញុំ​សិស្ស​នាំ​គ្នា​រៃ​លុយ​អោយ​គ្រូ​ជា​ថ្នូរ​និង​ការ​ បើក​មើល​ឯកសារ​​នៅ​ពេល​ប្រឡង​”។​ ​ចំនែក​ឯ​បេក្ខជន​ប្រឡង​ម្នាក់​ទៀត​ ​ក៏បាន​ ឲ្យ​ដឹង​ដែរ​ថា ​ក៏​មាន​ដែ​រ​ការ​បែក​ធ្លាយ​វិញ្ញាសារ​ក្នុង​ពេល​ប្រឡង​​​ “ខ្ញុំ​បាន​ចំលើយ​ វិញ្ញា​សារ​ជីវៈ​និង​សីល​ធម៍​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​គឺ​ថា​ស្ទើរ​តែ​គ្រប់​ចំលើយ​ដូចគ្នា​ទៅ​នឹង​វិញ្ញាសារ​ប្រឡង​”។​

 ងាក​ទៅ​មើល​មណ្ឌល​ប្រឡង​បាក់​ទូក​ដែល​ជា​មណ្ឌល​ប្រឡង​អ៊ូអរ​ជាង​គេ​ដែល​មាន​កម្លាំង​សម្ថតិកិច្ច​​ការពារ​ច្រើន​។​ បេក្ខជន​ប្រឡង​ ជា​​​ ​នីន​ ​បាន​​ឲ្យ​ដឹង​ថានៅ​មណ្ឌល​ប្រឡង​នេះ​មាន​ ស​ភាព​អ៊ូអរ​មែន​ ​ប៉ុន្តែ​មាន​ការ​​តឹង​តែង​ក្នុង​បន្ទប់​ប្រឡង​ “ លោក​គ្រូអនុរក្ស​ គាត់​ដក​យកប្រ៊ី​យ៉ុង​ខ្ញុំ​អស់​ ហើយ​មិន​អោយ​មាន​ការ​ចំលង​គ្នា​ថែម​ទៀត​”។​

​ចំណែក​​សង្គម​​ស៊ីវិល​ ​ដែ​ល​​ធ្វើ​ការ​​ជាប់​​ជាមួយ​​ការ​​ប្រឡង​​ ​លោក​ ​រ៉ុង​ ​ឈុន​ ​បាន​​ឲ្យ​​ដឹង​​ថា​ តាម​​ការ​​សង្កេត​​របស់​​លោក​ ​ការ​​ប្រឡង​​ឌីប្លូម​​ឆ្នាំ​​នេះ​​ ​ក៏​​មិន​​ខុស​​ពី​ឆ្នាំ​មុន​​ៗ​​ដែរ​ ​គឺ​​នៅ​​តែ​​មាន​​ការ​​ប្រមូល​​លុយ​​កាក់​​ដើម្បី​​ជា​​ថ្នូ​រ​​ និង​​ការ​ទទួល​បាន​ឯកសារ​ចម្លើយ​ និង​ការ​លួច​ចម្លង​គ្នា​។ លោក បាន​បន្ថែម​ថា​ “​វា​គ្មាន​ការ​ប្រែប្រួល​អ្វី​ទេ គឺ​វា​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​មន្ត្រី​​អប់រំ​ លោក​ ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ​បាន​និយាយ​ថា​ឆ្នាំ​នេះ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​គ្មាន​ការ​សូក​ប៉ាន់ មាន​វិ ន័យតឹងរ៉ឹង ការប្រឡងប្រព្រឹត្តទៅដោយ​ភាពស្ងប់ស្ងាត់ល្អ ហើយ​ការ​ទិញ​និងលក់សំណៅ ឯកសារ​គ្មានទេនៅតាមមណ្ឌលនានា។

គួ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រឡង​ថ្នាក់​ជាតិ​នេះ​មាន​ពី​កំរិត​គឺមធ្យម​សិក្សា​បឋម​ភូមិ​ ​និង​មធ្យម​ សិក្សា​ទុ​តិយ​ភូមិ​ដែល​គ្រោង​និង​ប្រឡង​នា​ដើម​សប្តាហ៍​ក្រោយ​នេះ​៕

 

Related Articles

Back to top button
Close
Close