ស្ថាប័នរដ្ឋ រួមគ្នាថ្កោលទោស សំដី លោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ មេសា ២០១៤) ៖ ក្រសួងស្ថាប័នរដ្ឋ គ្រប់ជាន់ថ្នាក់ កងទ័ពនៅតាមព្រំដែន និងប្រជាពលរដ្ឋ បានចេញលិខិត ដាច់ដោយ ឡែកពីគ្នា ក្នុងខ្លឹមសាររួមតែមួយ ដោយបានធ្វើការថ្កោលទោស ចំពោះសម្ដីលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាសម្ដីមើលងាយទៅលើស្ថាប័ន រាជបល្ល័ង្គ និង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្ដីថ្លែងការណ៍របស់ស្ថាប័ន ទាំងនោះបាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ លោក សម រង្ស៊ី ព្រោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជា ទីសក្ការៈតាមរយៈសារលិខិត របស់ខ្លួន(សម រង្ស៊ី) ចុះថ្ងៃទី២ ខែមេសាឆ្នាំ ២០១៤ តបទៅនិងព្រះរាជសារបើកបវេសនកាល នៃរដ្ឋសភានាសម័យប្រជុំលើកទី២ នីតិកាលទី៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ។
សូមបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក សម រង្ស៊ី បានឲ្យដឹងទៀតថា រដ្ឋសភាបច្ចុប្បន្ន ដែលត្រូវបានបង្កើត ឡើងកាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្សដែល មានតែតំណាងមកពីគណបក្សប្រជាជន មួយប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។
លិខិតដដែលបន្តថា ” រដ្ឋសភាបច្ចុប្បន្នគឺមិនឆ្លុះ បញ្ចាំងពីឆន្ទៈពិតប្រាកដ របស់ប្រជាពល រដ្ឋខ្មែរឡើយហើយក៏ពុំ អាចធ្វើជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយពុំមាន តំណាងរាស្ត្រគ្រប់ចំនួន១២០រូប ចូលក្នុង សម័យប្រជុំ ដំបូងនៃរដ្ឋសភា”៕