មេរោគEV-71បន្ដសម្លាប់​​​កុមារកម្ពុជាបើគ្មានថ្នាំ​​​ព្យាបាលនិង ​វ៉ាក់សាំងការពារ

កាលពីពេលថ្មីៗនេះ មន្ត្រី​សុខាភិបាល​ប្រយុទ្ធ​​ប្រឆាំង​ជម្ងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ចិន លោក​​ស្រី ​ស៊ូ ​ឡី ​ ​បាន​លើក​ឡើង​នៅ​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​ស្ដីពី ​ប្រព័ន្ធ​តាម​ដាន​ប្រកាស​អាសន្ន​ដល់​ក្រុមឆ្លើយ​តប​បន្ទាន់​នៅ​ទីស្ដី​ការ​ក្រសួង​សុខាភិ​បាល​​ថា ក្នុង​រយៈពេលជាង ​១​ខែ​ចុង​ក្រោម​នេះ ជំងឺHand ​Foot​ and​ Mouth​ Disease ​ហៅ​កាត់​ថា​ជំងឺ​ (H.F.M.D)​ ដែលភាសារហៅថា ​ជំងឺ​ពង​បែក​ដៃ​ជើង ​និង​ពង​បែក​ក្នុង​មាត់ ​កំពុង​រាត​ត្បាត​ក្នុង​ប្រទេសកម្ពុជា ​ដែល​ធ្វើ​ឲ្យ​​ក្រសួង​សុខាភិបាល​កម្ពុជា​ កំពុង​មាន​ការ​ព្រួយបារម្មណ៍ ​យ៉ាង​ខ្លាំង ​។​

លោកសាស្ត្រាចារ្យ ​ធា ​គ្រុយ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បាន​និយយា​ថា ​ជំងឺ​ពង​បែក​ដៃ-ជើង ​និង​ពង​បែក​ក្នុងមាត់​មិន​មែន​ជា​ជំងឺ​ថ្មី​ទេ​គឺ​ធ្លាប់​កើត​ពី​មុនមក​ប៉ុន្ដែ​មិន​មាន​អ្នក​កើត​ច្រើ​នទេ ​។​​​ថ្មីៗ​នេះ​មន្ទី​រពេទ្យ​​គន្ធបុប្ផា​បាន​កត់​សម្គាល់​ឃើញ​ថា ​មាន​កុមារ​ស្លាប់​ចាប់​ពី​អាយុ​៣ ​ខែដល់ ​១១​ឆ្នាំ ​ច្រើន​​ខុស​ពី​ធម្មតា ​ហើយ​ករណី​ទាំង​នោះ​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​ទើប​មន្ទីរ​ពេទ្យ​ធ្វើ​របាយការណ៍​ជូន​ក្រសួងសុខាភិបាល ​។

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា ​ជំងឺ​នេះ​ នឹង​មាន​ការ​កើន​ឡើង​ និង​បន្ដ​សម្លាប់​កុមារ​កម្ពុជា​បន្ថែម​ទៀត ​ដរាប​ណា​យើង​ពុំ​ទាន់​មាន​វាក់​សាំង​ការពារ ​និង​ថ្នាំ​ព្យាបាល​ វិធី​ការ​ពារ​ដ៏​ល្អ​មិន​ត្រូវ​អោយ​កុមារ ​ដែល​មិន​ទាន់​មាន​ជំងឺប៉ះ​ផ្ទាល់ ​និង​សំ​បោរ​ កំហាក ​ទឹក​មាត់ ​ទឹក​រងៃ ​ចេញ​ពី​ពង​បែក​ ឬលាមក​របស់​អ្នក​ជំងឺ ​ហើយ​ជំងឺនេះ​ វា​ឆ្លង​ខ្លាំង​បំផុត​ នៅ​ក្នុង​សប្ដាហ៍​​ទី​១​​នេះ

ជំងឺ H.F.M.D ​បណ្ដាល​មក​ពីវីរុស ​កុក ​សាគី ​A16​ និង​​វីរុស ​EV-71 ។ ​ប៉ុន្ដែ​វីរុស ​A16 ​មិន​បណ្ដាល​អោយ​ធ្ងន់​ធ្ងរ​ស្លាប់​បានទេ ​មាន​តែ​វីរុស​EV-71​ ដែល​បណ្ដាល​ឲ្យ​​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ ​និង​ស្លាប់​ក្នុង​រយៈ​ពេល​យ៉ាង​យូរ ​៧ ​រឺ​៨ ​ថ្ងៃ ​ធ្វើ​អ្នក​ជំងឺ​ចេញ​ពងបែកលើដៃ ​ជើង​ បាត​ដៃ ​បាត​ជើង ​គូទ ​ក្ដៅ​ខ្លាំង ​ពិបាក​ដក​ដង្ហើម ​ប្រកាច់​ ភាគ​ច្រើន​កើត​ទៅ​លើ​កុមារ​៕

Related Articles

Back to top button
Close
Close