ភ្លៀង​កក់​ខែ​លាយ​ទ្បំ​ខ្យល់​ផ្គរ​រន្ទះ ​ចាប់​ពី​ថ្ងៃទី​៣ ​ដល់ដ​ល់ថ្ងៃ​ ៦​​មេសា​

សារព័ត៌មាន​​ Cambodia News​/

1346811924ភ្នំពេញ ​ (០៣ មេសា ២០១៤) ៖ ស្ថាន​ភាព​អាកាស​ធាតុ​អាក្រក់​មួយ​ចំនួន​ បាន​កើត​មាន​រួច​ទៅ​ហើយ​ បន្ទាប់​ពី​មាន​ភ្លៀង​កក់​ខែ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៅ​តាម​តំបន់​ មួយ​ចំនួន​ ដោយ​នាំ​មក​នូវ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ។​

ក្រសួង ​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ កាល​ពី​ថ្ងៃ​ទី​២​ មេសា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តី​ពី​ស្ថាន​ភាព​អាកាស​ធាតុ​ ឱ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​៦​ មេសា​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នឹង​ទទួល​រង​នូវ​ឥទ្ធិ​ពល​ពី​កម្រិត​សម្ពាធ​ទាប​ ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លៀង​កក់​ខែ​ លាយ​ឡំ​ជាមួយ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ចំនួន​២១​ ផ្សេង​ទៀត​ ដែល​បាតុ​ភូត​នេះ​ច្រើន​កើត​មាន​នៅ​ពេល​រសៀល​ ។​

ខាង ​ក្រោម​នេះ​ ជា​ការ​ថត​ចម្លង​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវ​ការ​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​រដ្ឋ​មន្ត្រី​ លឹម​ គាន​ហោ​ ៕

7ce23564-4cb7-4b7f-a8f8-6cbff2d35d30

Related Articles

Back to top button
Close
Close