លោក​ស្រី​ មូ ​សុខ​ហួរ ​ត្រូវ​កម្លាំង​សន្តិសុខ ​បណ្តេញ​ចេញ​ពី​ទីលាន​ប្រជាធិ​បេតយ្យ​ជាលើក​ទី​ពីរ​​

សារព័ត៌មាន Cambodia News/

Camភ្នំ​ពេញ​ (០៣ មេសា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា នេះ​ លោក ស្រី មូ សុខ​ហួរ បេក្ខ​ជន​​តំណាងរាស្ត្រ​ជាប់ឆ្នោត មក​ពីគណបក្សសង្គ្រោះ​ជាតិ ត្រូវបាន ​កម្លាំង​សន្តិសុ​ខខ័ណ្ឌ​ដូន​ពេញ បណ្តេញចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណៈ​ដែល​លោក​ស្រី កំពុង​អាន​ច្បាប់​ស្តីពី​ការជួបជុំ​និង​ការ​ចាប់ចង​។

​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល អ្នកស្រី មូ សុខ​ហួរ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត មកពី គណ​បក្ស សង្គ្រោះ​ជាតិ ត្រូវបាន កម្លាំង​សន្តិសុ​ខខ័ណ្ឌដូនពេញ បណ្តេញចេញ​ពី​ទីលាន​ប្រជា​ធិប​តេយ្យ​។​

កាលពីថ្ងៃ​ម្សិលមិញ លោក ស្រី មូ សុខ​ហួរ ត្រូវបាន កម្លាំង​សន្តិសុ​ខខ័ណ្ឌដូនពេញ បណ្តេញ​ចិត្ត​ម្តង​រួចមកហើយ​។ យ៉ាងណាក៏ដោយ ស្ត្រី​តំណាងរាស្ត្រ គណបក្សប្រឆាំង រូបនេះ បាន​អះអាង​ហើយ​ថា នឹង ធ្វើដំណើរ​ទៅ​ទីលាន​ប្រជាធិបតេយ្យ រៀងរាល់​ព្រឹក​៕​​

Related Articles

Back to top button
Close
Close