លោក ហ៊ុន សែន ថា គណ​បក្ស​ប្រជា​ជន​កំណត់​ច្បាស់​ហើយ​ត្រូវ​ដើរ​ទៅ​មុខ​

សារព័ត៌មាន​​ Cambodia News/

M-hun-sen-2014-04-01ភ្នំពេញ​ (០១ មេសា ២០១៤) ៖ ឆ្លើយតប​ទៅនឹងសំណួរ​របស់អ្នកកាសែត​ជុះវិញជំនួបកំពូល​រវាងមេដឹកនំា​គណ​បក្ស​ប្រជាជនកម្ពុជា ​និង​ គណបក្សសង្គ្រោះជាតិនោះ​ បន្ទាប់ពី​កិច្ចប្រជុំ​សភា ​នា​ព្រឹក​ថ្ងៃ​អង្គារ ​​​នៅ​វិមានរដ្ឋសភា​ជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​​​ថា គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ បានកំណត់​ដើរ​ទៅ​មុខ តែ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ម្តង​ដើរ​ទៅ​មុខ ម្តង​ដើរ​ថយក្រោយ​។​

បើទោះបីជា​សម្តេចតេជោ ​មិនបានបញ្ជាក់ពីអ្នកដទៃ​ថាជានរណានោះ​ ក៏​ប៉ុ​ន្តែ​គេ​អា​ច​យ​ល់​​បា​ន​ថា​ ​​សម្តេចចង់សំដៅ​ទៅលើ​គណបក្ស​សង្គ្រោះជាតិ ។ បើតាម​លោក ​ហ៊ុន សែន ​ការកំណត់ថ្ងៃ​ចរចាពិតបា្រកដ​រវាងមេដឹកនំា​គណបក្សទំាងពីរ​ ត្រូវសួរខាងគេនោះ (គណបក្សសង្គ្រោះជាតិ )​ ព្រោះគណបក្ស​ប្រជាជន​បានកំណត់​ច្បាស់ហើយ​ត្រូវដើរ​ទៅមុខ ៕

Related Articles

Back to top button
Close
Close