យូរី ​និង ​អ្នក​ដឹក​នាំ​សម្ដែង​វ័យ​ក្មេង​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ(២១ មិនា ២០១៤)៖ ថ្មីៗ​នេះ​កញ្ញា យូ​រី ត្រូវ​បាន​គេ​និយាយ​ថា បាន​កំពុង តែ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​នៅ​ក្រៅ​ឆាក​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​ដែល​ គេ​ស្គាល់​ថា ជា​អ្នក​ដឹក​នាំ​សម្តែង​ថ្មី ​របស់​ផលិតកម្ម​សាន់​ ដេ។

231បើ ​តាម​ប្រភព​ពី​មជ្ឈដ្ឋាន​តារា​សិល្បៈ​មួយចំនួន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា បុរស​វ័យក្មេង​ដែល​​កញ្ញា យូ​រី​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នេះ​មាន​ឈ្មោះ ហៀ​ង ច័ន្ទ​ដា​រ៉េត បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ ជា​អ្នកដឹកនាំ​សម្ដែង​ថ្មី​នៅក្នុង​ផលិតកម្ម សាន់​ដេ។

ប្រភពព័ត៌មាន ​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា កញ្ញា យូ​រី បាន​ស្គាល់ និង​ផ្តើម​មាន​ទំនាក់ ទំនង​ជាមួយ​អ្នកដឹកនាំ​សម្តែង​វ័យក្មេង​ប្រចាំ​ ផលិតកម្ម​សាន់​ដេ លោក ហៀ​ង ច័ន្ទ​ដា​រ៉េត អស់​រយៈពេល​ប្រមាណ​ជិត​១​ឆ្នាំ​មកហើយ។

ក្នុង​មួយរយៈ​ ពេល​ចុង ក្រោយនេះ​ពោលគឺ ​ក្រោយពេល​អ្នកដឹកនាំ​សម្តែង​ រូបនេះ​ចាប់​ផ្តើម​មាន​ស្នាដៃ ​ក្នុង​ការផលិត និង​ដឹកនាំ ការសម្តែង​ក្នុង​ផលិតកម្ម​នោះគេ​សង្កេត​ឃើញ​​​កញ្ញា យូ​រី និង​លោក ហៀ​ង ច័ន្ទ​ដា​រ៉េត ហាក់​មាន​ទំនាក់ ទំនង​ជាមួយគ្នា​យ៉ាង​ស្និទ្ធស្នាល​ប្លែក​ខុសពី​ធម្មតា។
​ជាមួយនឹង​ការ​ទម្លាយ​ឲ្យ​ដឹង​នេះ​ប្រភព​ព័ត៌មាន​ក៏​បាន​បង្ហាញ​នូវ​រូបថត​ បែប​ស្និទ្ធស្នាល និង​ផ្អែម ល្ហែម​រវាង​តារាចម្រៀង​និយម​លេង​ស្ទីល​បែប​កូរ៉េ​របស់​ផលិតកម្ម សាន់​ដេ ក​ញ្ញ យូ​រី និង​លោក ហៀ​ង ច័ន្ទ​ដា​រ៉េត ជាច្រើន​សន្លឹក​ឲ្យ​ឃើញ​ផង​ដែរ។

បើ ​ទោះ ជា​យ៉ាងណា​ក៏ដោយ​បើ​តាម​ប្រភព​ពី​អ្នក​ដែល​ស្និទ្ធ​នឹង​កញ្ញា យូ​រី ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​ ទំនាក់ទំនង​នេះ​លោក ហៀ​ង ច័ន្ទ​ដា​រ៉េត ដែល​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ម្នាក់​នោះ​អាច​នឹង​ជួយ​ជ្រោមជ្រែង​ កញ្ញា យូ​រី ឲ្យ​មានកេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​ក្នុង​វិស័យ​សិល្បៈ​បាន​ថែមទៀត​ជាក់​ជា​ មិន​ខាន​ឡើយ៕

523

adsyuri28Yuri-យូរី-សាន់ដេរ

Related Articles

Back to top button
Close
Close