ជីវជាតិ D កម្រិតទាប កុមារប្រឈម កង្វះឈាម

សារព័ត៌មាន​ Cambodia News/

សុខភាព​(២០ មិនា ២០១៤)៖ ការស្រាវជ្រាវថ្មីមួយ នៅអាមេរិក ទើបតែចេញផ្សាយ បាន​ឱ្យ​ដឹង​ថា បរិមាណជីវជាតិ D មាន​កម្រិតទាប អាចជា ប​ញ្ហា​ចម្បង​ធ្វើ​ឱ្យ​កុមារ​ប្រឈម​ការ​ការ​ខ្វះ​ឈាម​​។

Cute-Baby-Girl-136អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានកុមារ អាមេរិកបានឱ្យថា ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​គាត់​មាន​ភស្តុ​តាង​បង្ហាញ​នៃ​ទំនាក់​ទំនង​ដ៏​ស្មុគស្មា​ញរ​វាង​ជីវ​ជាតិ ​D ​កម្រិត​ទាប ​និងសន្ទស្សន៍​ឈាម hemoglobin ( សន្ទស្សន៍បង្ហាញពីកង្វះឈាម) ។

ការស្រាវជ្រាវបានធ្វើឡើង ទៅលើកុមារជាង ១០.៤០០នាក់ ក្នុងការស្វែងរកបរិមាណជីវជាតិ D និង hemoglobin ។ លិទ្ធ​ផល​បាន​ឱ្យ​ដឹង​ថា កម្រិតទាបនៃជីវជាតិ D ក្នុងខ្លួនកុមារ hemoglobin ក៏មានកម្រិតទាបដែរ បើប្រៀបធៀបហ្នឹងក្រុម កុមារមិនមានបញ្ហាកង្វះឈាម ។ការស្រាវជ្រាវនោះបានកំណត់ ជីវជាតិ D មានកម្រិតទាប បើកម្រិតវាស្ថិតក្រោម ៣០ nanogram ​ក្នុងមួយមីលីលីត្រ ។

អ្នកជំនាញក៏បានក្រើនរំលឹក ចំពោះការណីខាងលើថា ការបន្ថែមជីវជាតិ D តាម​រយៈ​ការហាល​ថ្ងៃ ​ចំនួន​ ១០​ ទៅ ១៥​នាទី​ ជាពិសេស​នា​ពេល​ព្រឹក និងការទទួលទានអាហារសម្បូរជីវជាតិ D ដូចជា ទឹកដោះគោ និងត្រី ជាដើម ជា ជម្រើសល្អ សម្រាប់ការបង្កើនបន្ថែមជីវជាតិ D សម្រាប់​កុមារ៕ ​

Related Articles

Back to top button
Close
Close