គួរ​ស្នេហ៍​វ័យ​ក្មេង​មួយ​គួរ​ត្រូវ​ឪ​ពុក​ម្ដាយ​ខាង​ស្រី​តាម​បំបែក​

សារព័ត៌មាន​​​ Cambodia News/

កណ្ដាល(១៩ មិនា ២០១៤) ៖ ដោយសារតែអំណាច នៃសេចក្ដី ស្រឡាញ់ របស់ក្មេងស្រីជំទង់ម្នាក់ ជាសិស្សសាលា បានបង្ខំឱ្យរូបនាង លែងគិតអ្វីទាំងអស់ ទាំងការ រៀនសូត្រ ទាំងឪពុកម្ដាយ បងប្អូនសាច់ញាតិ ដោយបាន សម្រេចចាកចេញ ពីផ្ទះសម្បែង ផ្អាកការសិក្សា ហើយទៅរស់នៅជាមួយគូ ស្នេហ៍របស់ខ្លួន ជាកម្មករនៅហាងលក់ នំប៉័ង​។

01sក្រោយពីបាន រស់នៅជាមួយគ្នា រយៈពេល យូរគ្រាន់បើនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៤ ឪពុកម្ដាយខាងស្រី ដែល ខិត​ខំ​ស្វះ​ស្វែងរកពួកគេទាំងពីរនាក់ រយៈ ពេល២ខែមកនោះ ក៏ប្រទះឃើញ ហើយបាន នាំពួកគេទាំងពីរនាក់មកកាន់ប៉ុស្ដិ៍នគរបាល ក្រុង​តា​ខ្មៅ ដើម្បី​ឱ្យនគរបាលជួយសម្រប សម្រួល និងដោះស្រាយ​។

យោងតាមមន្ដ្រីនគរបាលក្រុងតាខ្មៅ ខេត្ដកណ្ដាលបាននិយាយថា ដើមចមដែល ធ្វើគូស្នេហ៍វ័យក្មេង តួប្រុស ឈ្មោះអ៊ី ណាក់ អាយុ​២០​ឆ្នាំ​ និងតួស្រី ឈ្មោះមរកត អាយុ ១៩ឆ្នាំ ជាសិស្សសាលា បានស្គាល់គ្នា តាមរយៈច្រឡំលេខទូរស័ព្ទតាំងពីឆ្នាំ២០១២ បន្ទាប់​មក​ពួក​គេ​ទាំង​ពីរ បានទាក់ទងគ្នាជា ញឹកញាប់ រហូតដល់​ ធ្វើ​ឱ្យរូបនាង ដាច់ចិត្ដឈប់ រៀនសូត្រ និងរត់ចេញពីគ្រួសារចោលឪពុក ម្ដាយបងប្អូន ទៅ​រស់នៅជាមួយតួប្រុសក្នុង បន្ទប់ជួល​។

យ៉ាងណាក៏ដោយ គូស្នេហ៍វ័យក្មេង ដែល តួប្រុស មានអាយុ២០ឆ្នាំ មានស្រុកកំណើត នៅស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ហើយ​មក​ធ្វើ​ជា កម្មករលក់នំប៉័ង ជួលផ្ទះ ស្នាក់នៅ មួយកន្លែង ម្ដុំបឹងត្របែក រាជធានីភ្នំពេញ រីឯតួស្រីជា ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានឱបគ្នា​ស្រក់​ទឹកភ្នែក នៅចំពោះមុខមន្ដ្រីនគរបាល ក្រោយពីឪពុកម្ដាយ ខាងស្រី បានស្វែងរក ឃើញពួកគេទាំងពីរ ហើយប្ដឹងសមត្ថកិច្ចឱ្យ ចាប់​ខ្លួន ។

ក្រោយពីមានការ ជួយសម្រប សម្រួល របស់ សមត្ថកិច្ចរួចមក យុវជនជាសង្សារ បានធ្វើកិច្ចសន្យាឈប់ទាក់ ទងជាមួយគូស្នេហ៍ ហើយ​ខាង​ស្រីក៏បាន សន្យាជាមួយម្ដាយថា និងត្រឡប់ទៅនៅផ្ទះ វិញ ដោយ ឈប់ ទាក់ ទងជាមួយសង្សាររបស់ ខ្លួន តែ​ការ​សន្យា​របស់​គូ​ស្នេហ៍​ រូបនេះ ដោយ សារឪពុកម្ដាយ របស់ខ្លួន ប្ដឹងសមត្ថកិច្ច ចាប់ សង្សាររបស់នាង បើនៅបន្ដទាក់ទងគ្នា ទៀត ៕

Related Articles

Back to top button
Close
Close