កម្តៅ​សីតុណ្ហ​ភាព​​ប្រឆ្នាំ​នេះ ​មាន​​​ពី​​៣៣​​ អង្សាសេ ទៅ​​ដល់​ ៣៩​អ​ង្សា​សេ ​

​សារព័ត៌មាន​ Cambodia News/

​​new_buildingភ្នំ​ពេញ​(១៩ មិនា ២០១៤)៖ ក្រសួង​​ធនធាន​ទឹក​​ និង​ឧតុនិយម​បាន​​ចេញ​សេចក្តីជូន​ដំណឹង​​បញ្ជាក់​​ពី​ការ​ឡើង​​កម្តៅ ​ប្រចាំឆ្នាំ​។​ ការឡើង​កម្តៅ​​សីតុណ្ហភា​ពប្រ​ឆ្នាំនេះ ​​មានពី​៣៣ អង្សា​សេ​​ ទៅដល់​៣៩​អង្សា​សេ​​។​​ នេះ​​បើ​តាម​ការ​​ឲ្យដឹង​ពី​​លោកចាន់ យុត្ថា ប្រធាន​​នាយកដ្ឋាន​នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។​

ក្រសួង ​ធនធានទឹក​ និង​​ឧតុនិយម ​បាន​​ចេញ​សេចក្តី​ជូនដំណឹង ​បញ្ជាក់​អំពី​ស្ថានភាព​អាកាស ធាតុ​​អតិបរិមា​​​កាលពី​ថ្ងៃ​ទី​១៧ ​កុម្ភៈ​​កន្លង​ទៅ​ដោយបានបញ្ជាក់ថា សីតុណ្ហ​ភាព​អតិបរ​មា​នឹង​មាន​ការប្រែប្រួលនៅតាមតំបន់មួយចំនួន ដូចជា នៅ​តំបន់​​ខ្ពង់រាប​ភាគ​ឦសាន ​និង​​ខ្ពង់រាប​ភាគ​​ខាងជើង​​ តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់​សមុទ្រ​ នៃ​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ ទី​២០ ខែ​កុម្ភៈ ​ដល់​ដើម​ខែ​ឧសភា​។​

សីតុណ្ហភាព ​អតិបរិមា នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់រាប​ភាគ​ខាងជើង ចាប់ ពី​៣៣ ដល់ ៣៧ អង្សា​សេ​។ នៅ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អតិបរិមា ពី​៣៣​ដល់​៣៩​អង្សា​សេ​។ ចំណែក​​​​នៅ​​តំបន់​មាត់សមុទ្រ នឹង​មាន​សីតុណ្ហភាព​អតិបរិមា ពី​២៩​ដល់​៣៤​អង្សា​សេ​៕

Related Articles

Back to top button
Close
Close