អាម៉េរិក ​និង ​ម៉ាឡេ​ស៊ី ​សន្និ​ដ្ឋាន​ ថា ​យន្ត​ហោះ ​ដែល​បាត់​ខ្លួន​ ប្រហែល​ជា​ធ្លាក់​ក្នុង​ទី​តាំង​ណា​មួយ​នៅ​ មហា​សមុទ្រ​ឥណ្ឌា​

សារព័ត៌មាន​​ Cambodia News/

វ៉ាស៊ីនតោន(១៥ មិនា ២០១៤)៖  យោងតាមប្រភព​ព័ត៌មាន​CNN បាន​ឲ្យ​ដឹង​ថា ការ​វិភាគ​ជា​រួម​មួយ ដោយ​យោង​ទៅ​លើទិន្នន័យ ស្វ័យប្រវត្តិ ព្រមទាំង ប្រព័ន្ធ​ផ្កាយ​រណប​នោះ ​បាននាំ​ឲ្យរ​ដ្ឋាភិ​បាល​សហរដ្ឋអាម៉េ​រិក​ និង ​ម៉ាឡេស៊ី ​សន្និដ្ឋាន​រួម​គ្នា ថា​ យន្ត​ហោះ​ម៉ា​ឡេ​ស៊ី​ ដែ​លកំពុ​ងបាត់​ខ្លួននោះ​ ប្រហែលជា​ធ្លា​ក់នៅក្នុង​ទីតាំងណា​មួយ​នៅ មហា​ស​មុ​ទ្រ​ឥណ្ឌា ​ហើយវា​អាច​ស្ថិតនៅ​ជ្រោយប៊េង​ហ្គាល់។

PISETH-0141គោលដៅទីមួយ ត្រូវគេសន្និដ្ឋានថា យន្តហោះប្រហែលជាធ្លាក់ នៅជ្រោយប៊េងហ្គាល់ គៀក ទៅនឹងឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ហើយការសន្និដ្ឋានមួយទៀត គឺវាអាចនឹងធ្វើដំណើរ ទៅភាគអាគ្នេយ៍ ហើយធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌាតែម្តង។ ដោយឡែកក៏មានការ សន្និដ្ឋាន ផ្សេងទៀតដែរថា យន្តហោះទំនងជាហោះទៅស្វែងរកប្រជុំកោះណាមួយ ក្នុងមហាសមុទ្រ ឥណ្ឌា រួចព្យាយាមចុះចតនៅទីនោះ។

គួរបញ្ជាក់ថា ការសន្និដ្ឋានថ្មីចុងក្រោយនេះ បន្ទាប់ពីអ្នកវិភាគទទួលបានទិន្នន័យពីប្រព័ន្ធ រ៉ាដា កាលពីថ្ងៃសុក្រ តាមរយៈសារព័ត៌មានរ៉យទ័រ ថាយន្តហោះដែលកំពុងបាត់ខ្លួននោះអាចហោះ ទៅទិសខាងជើងឈាងខាងលិចប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីវាបាត់បង់ការទាក់ទងជាមួយ ប្រព័ន្ធរ៉ាដា៕

Related Articles

Back to top button
Close
Close