​សេង សូណា៖ ឆ្នាំ​នេះ​ថត​ពាក់​អាវ ​ឆ្នាំ​ក្រោយ​ថត​ដោះ​អាវ​ម្តង​

សារព័ត៌មាន​ Cambodia News​/

Kosal-0122ភ្នំ ​ពេញ(១៣ មិនា ២០១៣)៖ ភាព​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង ​បន្ទាប់ពីក្នុង Accuont Facebook ដែល​មាន​ដាក់​ឈ្មោះ ថា Seng Sona និង​អម​ទៅ​ដោយ​រូប​របស់នាង សេង សូណា ផង​​នោះ បានសរសេរសារជា ភាសា​ខ្មែរ​ថា “ឆ្នាំនេះថតពាក់អាវ គេថាខ្ញុំសិចស៊ី ឆ្នាំ​ក្រោយ​ថត​ដោះអាវហើយ ថត​រឿង​សិច​ឲ្យ​ទូទាំង​ពិភពលោក បាន​ដឹងថា ខ្មែរ​ក៏​មិន​ចាញ់​បរទេស​ដែរ.​.​ហាស​ ហាស ហាស..”។

តាមរយៈសារជាភាសាខ្មែរនេះ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក បញ្ចេញចំណាប់អារម្មណ៍ថា នាង សេង សូណា និយាយនេះក្នុងន័យបញ្ចើចបញ្ចើ ដល់អ្នកដែលតែងតែ ធ្វើ​ការ​រិះ​គន់​លើ​រូ​ប​នាង​ ដែល​បញ្ចេញ​ភាព​សិច​ស៊ីរបស់​នាង នាពេលកន្លងមក។

ប៉ុន្តែក៏មិនអាចសន្និដ្ឋានបានដែរថា សេង សូណា មិនហ៊ានធ្វើបែបនេះ ព្រោះ​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តារា​សិចស៊ី ​មិនសំ​ចៃដៃ ​ក្នុងម​ជ្ឈដ្ឋានសិល្បៈ ​ខណៈក​ន្លងម​កនា​ង បាន​បញ្ចេ​ញវិ​ដេអូសិចស៊ី​ម្ដ​ងរួចមក​ហើយ ​ប៉ុន្តែ​នា​ងបដិសេធ​ថា ជា​វិដេអូប្អូ​នស្រី​របស់នា​ងទៅ​វិញ។

​តារាសម្ដែង សេង សូណា ត្រូវបានគេដឹងថា នាងបានសម្រេចចិត្តមកអុកឡុក ពិភ​ពសិ​ល្បៈ​ឡើ​​ង​វិ​ញ ដោយ​យ​ក​ស្ទី​ល​បញ្ចេញ​ ភាព​សិច​ស៊ីយ៉ាងចា​ស់ដៃ​ ធ្វើឲ្យ​ផ្អើលអស់ម​ហាជន​ និង​មិត្តភ​ក្តិជាអ្នកសិល្បៈដូ​ចគ្នា​ រហូ​ត​ដល់​​មានទាំ​ងអ្នកស​រសើរ ​និ​ងអ្នក​រិះគន់​៕

Kosal-0123SengSona17_zpsf43542d9Kosal-0124 SengSona14_zps7f419ae3SengSona13_zpsb356430b179542590412692v_0283SengSona2_zps9193f51f

Related Articles

Back to top button
Close
Close