សមត្ថកិច្ច កំពុងស៊ើបអង្កេត ករណីចោរ ចូលលួចកោដិ និងព្រះបដិមា ក្នុងវត្ដ ឧណ្ណាលោម
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ មិនា ២០១៤)៖ ក្រោយពីទទួលបានព័ត៌មានចោរ ចូលលួចកោដិ និងព្រះបដិមាមានតម្លៃមួយចំនួន នៅក្នុងវត្ដឧណ្ណា លោម នៅព្រឹកថ្ងៃទី១២ ខែមីនា សមត្ថកិច្ចកំពុងស៊ើបអង្កេត ករណីខាងលើ ដើម្បីតាមចាប់ជនសង្ស័យ ពិតប្រាកដ ដែលធ្វើសកម្មភាព ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ មាន ករណីចោរចូលលួចកោដិ និងព្រះបដិមានៅ ក្នុងវត្ដឧណ្ណាលោម នៅកុដិលេខ ៣ ដែល ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ព្រះចៅអធិការវត្ដព្រះនាមពឿន សឿន ព្រះជន្ម ៣៣ព្រះវស្សា ស្នាក់នៅកុដិលេខ៣ ក្នុងវត្ដឧណ្ណាលោម បានមានសង្ឃដីកាថា កោដិ និងព្រះបដិមាមួយចំនួនដែលត្រូវជន មិនស្គាល់មុខចូលលួច តាមរយៈកាត់ចង្រឹង បង្អួចព្រះវិហារនោះរួមមាន កោដិដាក់ធាតុ ចំនួន១ ធ្វើអំពីស្ពាន់ កោដិមានអធិធាតុ មួយចំនួន ក្រឡធ្វើអំពីប្រាក់ចំនួន១ និងរូប ព្រះបដិមាស្រោបមាស ចំនួន ៥អង្គ ដោយ ក្នុងមួយអង្គមានតម្លៃ ២ដំឡឹង ភ្លុកដំរី១គូ ប្រវែង ៨តឹក ទម្ងន់ប្រហែល ១០គីឡូ ក្រាម ។
យ៉ាងណាក៏ដោយព័ត៌មានលំអិត នៃការស៊ើបអង្កេត របស់កម្លាំងនសមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ក្រសួងមិន ទាន់ទទួលបានការបញ្ជាក់ជាផ្លូវការនៅ ឡើយទេ ចំពោះករណីចូលលួចរបស់មាន តម្លៃនៅក្នុងវត្ដឧណ្ណាលោម ទីដែលសម្ដេច ព្រះសង្ឃរាជ ទេព វង្ស គង់នៅទីនោះ ៕